ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ ទទួលការស្វាគមន៍យ៉ាងសម្បើម, ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ចេញមកទទួលដោយផ្ទាល់នៅព្រលានយន្តហោះ និងបើកឡានជូនទៀត

31

ទីម័រឡេស្តេ៖បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅ ប្រទេស ឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ នោះ នៅរសៀលថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញ ដល់ ប្រទេស ទីម័រឡេស្តេ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរហូតដល់ថ្ងៃ ទី ៩ ខែឧសភា។
ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វា គមន៍យ៉ាងមហោឡារិកបំផុត។ នៅព្រលានយន្តហោះក្នុងប្រទេស ទីម័រ គេបានឃើញប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ទីម័រអញ្ជើញ ចេញមកទទួលដោយផ្ទាល់ ព្រមទាំងមានកងកិត្តិយស និងប្រជាពល រដ្ឋ ហែហម អមតាមដងផ្លូវផងដែរ។ តាមរយៈពិធីទទួលស្វាគមន៍នេះ បង្ហាញឱ្យឃើញពីការរៀបចំទទួលប្រកបដោយភាពកក់ក្តៅ និងកិត្តិ យស ខ្ពង់ខ្ពស់បំផុតពីសំណាក់រដ្ឋាភិបាលប្រទេសទីម័រ។
សូមបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយលោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, លោក កៃ ប៉ឡា សាណា ណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្ត និងលោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្ត។
ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និង ផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបប ប្រល័យ ពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុល ភាព» នៅវិមានប្រធានាធិបតី។
ការថ្លែងបាឋកថានេះ នឹងមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋា ភិ បាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។
សូមបញ្ជាក់ថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏ សំខាន់របស់សម្ដេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននោះ លោក ប្រធានាធិបតី ទី ម័រ ឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា៕

អត្ថបទដែលជាប់ទាក់ទង