ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខណ្ឌឬស្សីកែវសហការជាមួយសមត្ថកិច្ចខណ្ឌចំការមន បង្រ្កាបជនសង្ស័យឆក់កាបូប២នាក់

20


ភ្នំពេញ ៖ ក្រោមកិច្ចសហការរវាងលោក ហួរ ម៉េងហួន អធិការខណ្ឌចំការមន និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានដឹកនាំកងកម្លាំងប៉ុស្តិ៍ផ្នែកជំនាញ ចុះបង្រ្កាបបានបន្តបន្ទាប់ នូវជនសង្ស័យ ២នាក់ ដែលពាក់ព័ន្ធករណីឆក់កាបូបដៃ កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី០៤ ហើយចាប់បាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខក្លឹប ULTRA ផ្លូវចៃការ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ហួរ ម៉េងហួន អធិការខណ្ឌចំការមន បានអោយដឹងថា មានបទបញ្ជាឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងគោលការណ៍បើកការស្រាវជ្រាវក្រោយពីជនរងគ្រោះបឆនដាក់ពាក្យបណ្ដឹងមានជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង
ធ្វើសកម្មភាពឆក់យកកាបូបដៃ បានសម្រេច ។ ជនរងគ្រោះHE KERUI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ធាគារហ័ងសាន បន្ទប់លេខ៣០៧ ជាន់ទី១៧ ផ្លូវចៃការក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែន លេខEJ.6243287 ចុះថ្ងៃទី០៨.១១.២០២៣។
ក្នុងបានបាត់បង់នូវសម្ភារៈក្នុងកាបូប មាន ៖ លិខិតឆ្លងដែនចំនួន០២ក្បាល, អត្តសញ្ញាណបណ្ណសញ្ញាតិចិន ០២សន្លឹក. បណ្ណបេីកបរចំនួន០១. បណ្ណការងារកម្ពុជា ចំនួន០១.បណ្ណឥណពន្ធហុងកុង ចំនួន០១។
លោកអធិការបញ្ជាក់ថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ លោកបានសហការជាមួយលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានអោយកងកម្លាំងផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍ ដើម្បីចាប់ជនសង្ស័យ នៅចំណុចបន្ទប់ជួល សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានម្នាក់ និងបន្តចាប់ជនសង្ស័យម្នាក់ទៀត សរុប២នាក់ ពាក់ព័ន្ធឆក់កាបូបជនបរទេស និងម្នាក់ជិះបិទគូទ។
ជនសង្ស័យបង្ក្រាបបាន ៖
១-ឈ្មោះគឿន គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គ្មានសារធាតុញៀន)។
២-ឈ្មោះ លី ហ្វាសុី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
សម្ភារៈវត្ថុតាងចាប់យក មានម៉ូតូចំនួន០២គ្រឿង ម៉ាកស្គុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC.4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1LI.8243 កូនកាបូបដៃ ធ្វេីអំក្រណាត់ ពណ៌ប្រផេះចំនួន០១. លិខិតឆ្លងដែន ចំនួន០២ក្បាល កាតការងារជនបរទេសចំនួន០១ អត្តសញ្ញាណបណ្ណប្រជាជនចិន ចំនួន០៣សន្លឹក និងបណ្ណបេីកបរជនបរទេសចំនួន០១សន្លឹក។ រួចនាំខ្លួនជនសង្ស័យទាំង០២នាក់ យកមកកាន់មកផ្នែកជំនាញអធិការដ្ឋាន សួរនាំនិងការតាមនិតិវិធីច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីចាត់ការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង