ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីសប្បុរសជន ក្នុងឱកាសទិវា ៨ ឧសភា ២០២៥

14

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
មានមតិស្វាគមន៍នាឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អនុសាសន៍រៀបចំពិធីអបអរសាទរថ្ងៃទី៨ ឧសភា នេះឡើង ក្នុងគោលគំនិតគូសបញ្ជាក់ពីក្តីនឹករលឹកប្រកបដោយការចងចាំពុំអាចបំភ្លេចបានឡើយ នូវគុណូបការៈរបស់ សម្តេចតេជា ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលតែងតែលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា អញ្ជើ្ជញជាអធិបតីនៃអង្គមិទ្ទីងថ្នាក់ជាតិរបស់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៩ ព្រមទាំងទុកជាមរតកជូនអ្នកជំនាន់ក្រោយនូវស្មារតីនៃវប្បធម៌ចែករំលែក និងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងសង្គមជាតិកម្ពុជាយើងជារៀងរហូតមក ព្រមទាំងបានឧបត្ថម្ភគាំទ្រឱ្យកាកបាទក្រហមកម្ពុជាមានភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុស្ទើរទាំងស្រុងរហូតសព្វថ្ងៃនេះ។
លោកស្រីក៏បានរាយការណ៍ជូនអង្គពិធីបន្ថែមទៀតពីការប្រើមូលនិធិទទួលបានក្នុងឆ្នាំ២០២៤កន្លងមក សម្រេចបានសមិទ្ធផលសំខាន់ៗដូចជា៖ ការជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ទ្រង់ទ្រាយធំជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១,៤០៩គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងចំនួន ៤,៥០០គ្រួសារ នៅខេត្តឧត្តរមានជ័យ និងបានឧបត្ថម្ភថវិកា ៥៥០លានរៀល ជូនកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនចំនួន ៤០កងឯកភាព, ការជួយដល់គ្រួសារមួយចំនួន ដែលរងគ្រោះថ្នាក់ដោយសារមីន និងគ្រួសារមានជំងឺរ៉ាំរ៉ៃ, ការជួយសម្រាលជីវភាពប្រជានុរាស្ត្ររងគ្រោះ និងងាយរងគ្រោះបំផុតដោយផ្ទាល់ ចំនួន ៥៨,៧២៩គ្រួសារ, ការសាងសង់និងជួសជុលផ្ទះ ៩២ខ្នង, បង្គន់អនាម័យ ១០៤បន្ទប់ (នៅតាមផ្ទះ និងសាលារៀន), អណ្តូងស្នប់ធំ១៧ (ក្នុងនោះផ្ទះជាព្រះរាជទ្រព្យហ្លួងម៉ែ៤ខ្នង និងអណ្ដូងទឹកស្អាត៦ នៅខេត្តឧត្ដរមានជ័យ និងព្រះវិហារ), ប្រព័ន្ធចម្រោះទឹកស្អាត២កន្លែង និងកន្លែងលាងសម្អាតដៃមួយ, បានផ្តល់មូលនិធិ ១លានដុល្លារ (ជាឆ្នាំទី១៣) ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា, ថវិកាចំនួន ៥ម៉ឺនដុល្លារ (ជាលើកទី៧) ជូនមន្ទីរពេទ្យកុមារអង្គរសៀមរាប និង៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ ឯកទេសជំងឺមហារីក, បានឧបត្ថម្ភថវិកា, ស្បៀង និងរៀបចំអាហារសាមគ្គីជូនកុមារកំព្រា សិស្សក្រីក្រ ចាស់ជរាឥតទីពឹង អ្នកពិការ នៅតាមមណ្ឌល/អង្គការ/សមាគម ចំនួន៥ និងឧបត្ថម្ភសមណសិស្សនៅពុទ្ធិកបឋមសិក្សា/វិទ្យាល័យចំនួន ២វត្ត (២ដងក្នុង១ឆ្នាំ), បានផ្តល់ប្រាក់កម្ចីឥតការប្រាក់ចំនួន ៥២៦គ្រួសារ នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់គ្រាប់មីនក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តប៉ៃលិន។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានចូលរួមក្នុងការលើកកម្ពស់បរិស្ថាន ដាំដើមឈើ និងក្នុងសកម្មភាពពង្រីកការអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពបឋម, ការការពារជំងឺមិនឆ្លង និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ វិជ្ជាសង្គ្រោះបឋម និងក្នុងយុទ្ធនាការជាច្រើនទៀត។
ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងមែនទែន ពីព្រោះថាក្រោយសម័យកូវីដ-១៩ យើងបានឃើញហើយថា នៅលើសកលលោក ក៏ដូចជាកម្ពុជាយើងមានបញ្ហាសេដ្ឋកិច្ច ពិសេសអ្នកជំនួញតែម្ដង ប៉ុន្ដែលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ទាំងអស់ នៅតែបន្ដការចូលរួមបរិច្ចាគមូលនិធិជូនដល់កាកបាទក្រហមកម្ពុជា គឺនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងច្រើន ចំពោះទឹកចិត្ដដ៏សប្បុរសធម៌នេះ»។
សូមជម្រាបជូនថាសប្បុរសជនដែលបានអញ្ជើញនាំយកថវិកាមកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជានាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ រួមមាន៖
១៖ លោកជំទាវ លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា និងឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា ឧបត្ថម្ភថវិកា ៦,០០០ដុល្លារអាមេរិក
២៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ឧបត្ថម្ភថវិកា ១០,០០០ដុល្លារអាមេរិក
៣៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ឧបត្ថម្ភថវិកា ១០,០០០ ដុល្លារអាមេរិក
៤៖ ឯកឧត្តមបណ្ឌិត គុណ ញឹម និងលោកជំទាវ ប៉ាន់ ត្រាប្រណី គុណញឹម តំណាងឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគយនិងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងសប្បុរសជន ឧបត្ថម្ភថវិកាមួយចំនួន
៥៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ចំនួន ១២៤រូប ឧបត្ថម្ភថវិកាសមមូលជាដុល្លារចំនួន ១.៣២១.៩៨៨ ដុល្លារអាមេរិក និង ២១សេន ព្រមទាំងអង្ករចំនួន ៧តោន
៦៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង តំណាងឱ្យសមាគមសិល្បករខ្មែរ ចំនួន ២៧រូប ឧបត្ថម្ភថវិកា ១២០.០០០.០០០ រៀល។
៧៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង ព្រមទាំងសប្បុរសជន ១៣រូបទៀត ឧបត្ថម្ភថវិកា ១២០,០០០ដុល្លារអាមេរិក
៨៖ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី ហែមវណ្ណឌី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឧបត្ថម្ភថវិកា ៩០.០០០.០០០ រៀល
៩៖ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា តំណាងឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចំនួន ៨៤រូប ឧបត្ថម្ភថវិកា ១២,៥៥០ ដុល្លារអាមេរិក
១០៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ និងសប្បុរសជន រួមជាមួយ ក្រុមយុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភថវិកា ១,៤០០,០០០ដុល្លារអាមេរិក។
១១៖ ក្រុមហ៊ុន Union Development Group Co., Ltd ឧបត្ថម្ភថវិកា ២៥០,០០០ ដុល្លារអាមេរិក
១២៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (WorldBridge Group) ឧបត្ថម្ភថវិកា ១១០,០០០ដុល្លារអាមេរិក។
១៣៖ អ្នកឧកញ៉ា លឹម រស់ និងអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ឧបត្ថម្ភថវិកា ១០០,០០០ដុល្លារអាមេរិក
១៤៖ ក្រុមហ៊ុន Viettel (Cambodia) Pte. Ltd. ឧបត្ថម្ភថវិកា ១០០.០០០ដុល្លារអាមេរិក
១៥៖ អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ និងលោកជំទាវ ហ្វ៊ូ ឆេងសៀង (VINITON GROUP CO., LTD) ឧបត្ថម្ភថវិកា ៥០,០០០ដុល្លារអាមេរិក
១៦៖ ក្រុមហ៊ុន Aluminum Development (Cambodia) Corp Ltd. ឧបត្ថម្ភថវិកា ៥០,០០០ដុល្លារអាមេរិក
១៧៖ ក្រុមហ៊ុនផលិតបំពង់ទីបជ័រ ខេ អេ ភី (KAP) ឧបត្ថម្ភថវិកា ៥០,០០០ ដុល្លារអាមេរិក
១៨៖ ធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា (FTB) ឧបត្ថម្ភថវិកា ៦០.០០០.០០០ រៀល
១៩៖ សមាគមមូលនិធិសម្តេចតេជោអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC ឧបត្ថម្ភថវិកា ១០,០០០ដុល្លារអាមេរិក
២០៖ ក្រុមហ៊ុន ភ្នំពេញមេឌីខលសឺវីស លីមីតធីត (មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ) ឧបត្ថម្ភថវិកា ១០,០០០ដុល្លារអាមេរិក
២១៖ ឯកឧត្តម ឈួន យូ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងលោកជំទាវ ឧបត្ថម្ភថវិកា ៥០០០ ដុល្លារអាមេរិក
២២៖ ក្រុមហ៊ុន Tiara Beauty Aesthetic ឧបត្ថម្ភថវិកា ៥,០០០ដុល្លារអាមេរិក
២៣៖ មន្ទីរពេទ្យកាល់ម៉ែត ឧបត្ថម្ភថវិកា ២,០០០ ដុល្លារអាមេរិក
២៤៖ លោកជំទាវឧកញ៉ា អឿង គីមហុង និងឧកញ៉ា សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុន ជា ហុង ហេង អេនធើប្រាយ លីមីធីត ឧបត្ថម្ភថវិកា ២,០០០ដុល្លារអាមេរិក
២៥៖ ឧកញ៉ា យិន សុណ្ណី និងលោកជំទាវ ហុង រ៉ន ឧបត្ថម្ភថវិកា ២,៥០០ដុល្លារអាមេរិក
២៦៖ លោកជំទាវ ខូវ លីហួង ឧបត្ថម្ភថវិកា ៥,០០០ដុល្លារអាមេរិក
២៧៖ ឧកញ៉ា យ៉ាំ ស៊ីង ហ៊ និងលោកជំទាវ ឧបត្ថម្ភថវិកា ២,៥០០ដុល្លារអាមេរិក
២៨៖ ឧកញ៉ា ជីថៃអ៊ីតធិកន ឡឺស្រ៊ីត ឧបត្ថម្ភថវិកា ២,៥០០ដុល្លារអាមេរិក
២៩៖ ឯកឧត្តម រៀម ទិត្យ និងលោកជំទាវ អ៊ុក ដារ៉ា ឧបត្ថម្ភថវិកា ៣,០០០,០០០រៀល
៣០៖ លោក រៀម ឧត្តម ឧបត្ថម្ភថវិកា ២,០០០,០០០រៀល។
៣១៖ សាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ឧបត្ថម្ភថវិកា ២៥,០០០ដុល្លារអាមេរិក
៣២៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង ឧបត្ថម្ភថវិកា ២០,០០០ ដុល្លារអាមេរិក
៣៣៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឧបត្ថម្ភថវិកា ៦០,០០០,០០០រៀល
៣៤៖ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ឧបត្ថម្ភថវិកា ២០,០០០,០០០រៀល
៣៥៖ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ឧបត្ថម្ភថវិកា ២០,០០០,០០០រៀល
៣៦៖ សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ឧបត្ថម្ភថវិកា ២០,០០០,០០០រៀល
៣៧៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឧបត្ថម្ភថវិកា ១០,០០០,០០០រៀល
៣៨៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឧបត្ថម្ភថវិកា ២,០០០ដុល្លារអាមេរិក
៣៩៖ វិទ្យាស្ថានខ្មែរជំនាន់ថ្មី ឧបត្ថម្ភថវិកា ១,០០០ដុល្លារអាមរិក
៤០៖ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត ឧបត្ថម្ភថវិកា ៥៖០០០,០០០រៀល
៤១៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ ឧបត្ថម្ភថវិកា ៤,១៥០,០០០រៀល
៤២៖ សាកលវិទ្យាល័យកម្ពុជា ឧបត្ថម្ភថវិកា ៤,០០០,០០០រៀល
៤៣៖ សាលាអន្ដរជាតិ ហ្គោ ហ្គោ ឧបត្ថម្ភថវិកា ២,៥៥៥,៥០០រៀល
៤៤៖ សាកលវិទ្យាល័យមេគង្គកម្ពុជា ឧបត្ថម្ភថវិកា ២,០០០,០០០រៀល
៤៥៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ឧបត្ថម្ភថវិកា ២,០០០,០០០រៀល
៤៦៖ សាកលវិទ្យាល័យវេស្ទើន ឧបត្ថម្ភថវិកា ១,០០០,០០០រៀល
៤៧៖ សាកលវិទ្យាល័យធនធានមនុស្ស ឧបត្ថម្ភថវិកា ៤០០,០០០រៀល
៤៨៖ លោក ភោគ សុខខេមរ៉ា និងក្រុមការងារ ឧបត្ថម្ភថវិកា ២,២០០,០០០រៀល
៤៩៖ គណៈគ្រប់គ្រង សាស្ដ្រាចារ្យ មន្ដ្រី បុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឧបត្ថម្ភថវិកា ៤,០០០,០០០រៀល រួមទាំងសប្បុរសជនមកពីស្ថាប័នរដ្ឋ និងឯកជន ជាច្រើនរូបទៀត៕

អត្ថបទដែលជាប់ទាក់ទង