ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ ឱ្យ ប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ

23


ភ្នំពេញ៖នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធ ដាក់ ឱ្យ ប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធ ផលនានា ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើ ប្រាស់នាពេលនេះ គឺជា អំ ណោយ របស់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» មានកម្ពស់ ៥ជាន់ ស្មើ ៣០ បន្ទប់។ អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិក សាកល វិទ្យាល័យ ព្រះសីហមុនីរាជា មានទទឹងប្រវែង ៧.៥ម៉ែត្រ បណ្តោយ ប្រវែង ៣៦ម៉ែត្រ។ ក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់ ៣ថ្នាក់ចំនួន២ សម្រាប់និស្សិតស្នាក់នៅចំនួន ៦នាក់ សរុបអាចឱ្យនិស្សិតស្នាក់ នៅ ចំនួន ១៨០នាក់។
អគារនេះ ត្រូវបានសាងសង់ឡើងដោយប្រើរយៈពេល១២ខែ។ ចាប់ ផ្តើម សាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធ ដាក់ ឱ្យប្រើប្រាស់ «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ក្រោម អធិប តីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ ក្នុងពិធីសម្ពោធ នោះ សម្ដេចតេជោ បានឧបត្ថម្ភក្នុងការធ្វើផ្លូវកៅស៊ូ ក្រាលបេតុងទូទាំង បរិ វេណ វត្តស្វាយពពែ និងសួនច្បារ «មេត្តាសន្តិភាព» ខាងមុខ និងក្នុង បរិ វេណវត្តស្វាយពពែផងដែរ។
សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សា សា ធា រណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការ និងសាសនា ត្រូវបានបង្កើត ឡើង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិ ក និកាយ នៃព្រះរាជា ណា ចក្រកម្ពុជា។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននាមជាពុទ្ធិក សា កលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ តាមការ ទូលស្នើសុំពីសម្ដេចអម្ចាស់ ទទួលបានលិខិតជាគោលការណ៍លេខ ៩១៤ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងច្បាប់អនុញ្ញាតឱ្យប្រែក្លាយពីពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនី រាជា ទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តាមអនុ ក្រឹត្យ លេខ ៨៣ អនក្រ ប.ក ចុះថ្ងៃទី២៤ ខ កក្កដា ឆ្នាំ២០០៧ និងបាន ទទួល ស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា (ACC)។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានបង្កើត ឡើង ដើម្បី បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មអប់រំ មនុស្ស ធម៌ និងការផ្សព្វផ្សាយ មានបេសកកម្មជំរុញការបណ្តុះ បណ្តាល ធនធានមនុស្ស ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ផ្តល់ ឱកាសបន្តការសិក្សាដល់យុវបព្វជិត យុវជន យុវនារី ដោយមិន ប្រកាន់ និន្នាការនយោបាយ និងជំនឿសាសនា។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានពុទ្ធិកមហា វិទ្យា ល័យ ចំនួន៤គឺ៖
១៖ ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ បណ្ដុះ បណ្តាល លើជំនាញចំនួន៣ គឺវិទ្យាសាស្ត្រអប់រំ គ្រប់គ្រងទូទៅ និង អក្សរ សាស្ត្រខ្មែរ។
២៖ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្ត្រ បណ្តុះ បណ្តាលលើជំនាញចំនួន២ គឺទស្សនវិជ្ជាព្រះពុទ្ធសាសនា និងនីតិ សាស្ត្រ។
៣៖ ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា បណ្ដុះបណ្តាលលើជំនាញ១ គឺវិទ្យាសាស្ត្រកុំព្យូទ័រ។ 
៤៖ ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ក្រឹត និងភាសាបរទេស បណ្ដុះ បណ្តាល លើជំនាញ១ គឺភាសាអង់គ្លេស។
បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផ្ដល់ការបណ្តុះ បណ្តាល៤កម្រិតរួមមាន៖ ១. ថ្នាក់បរិញ្ញាបត្ររង, ២. ថ្នាក់បរិញ្ញាបត្រ, ៣. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៤. ថ្នាក់បណ្ឌិត
សមណនិស្សិត និស្សិត កំពុងសិក្សាទាំង៤ កម្រិត សរុបមានចំនួន ២, ៣៤៥អង្គ/នាក់។
ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានចំនួន ៧អគារ
១៖ អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី កម្ពស់ ៣ជាន់ ៩បន្ទប់។
២៖ អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កម្ពស់ ៤ជាន់ ២៤បន្ទប់។
៣៖ អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី កម្ពស់ ៩ជាន់ ៤៥បន្ទប់។
៤៖ អគាររដ្ឋបាល កម្ពស់ ២ជាន់។
៥៖ ប៉ុស្តិ៍សុខភាព។
៦៖ អន្តេវាសិកដ្ឋាន តេជោសន្តិភាព កម្ពស់ ៤ជាន់ ៣០បន្ទប់។
៧៖ អន្តេវាសិកដ្ឋាន សម្តេចតេជោសន្តិភាព កម្ពស់ ៧ជាន់ (កំពុងសាងសង់)។ 
៨៖ ចាក់បេតុង និងក្រាលកៅស៊ូក្នុងបរិវេណសាកលវិទ្យាល័យ ទាំង មូល៕

អត្ថបទដែលជាប់ទាក់ទង