ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ៖សូមប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណា ដែលនាំឱ្យបំផ្លាញផ្ទៃក្នុងរបស់ខ្លួន, កុំដុតផ្ទះខ្លួនឯង ដើម្បីចម្អិនពងមាន់ឱ្យអ្នកដទៃ

22

ទីម័រឡេស្ដេ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងសកម្មភាពទាំងឡាយណាដែលធ្វើឱ្យបែកបាក់ផ្ទៃក្នុង និងស្នើកុំឱ្យដុតផ្ទះខ្លួនឯង ដើម្បីចម្អិនពងមាន់ឱ្យអ្នកដទៃ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងដូចនេះនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្នុងសុន្ទរកថាគន្លឹះស្តីពី មេរៀនរបស់សម្តេចតេជោ ហ៊ុន សែន៖ ដំណើរកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅសេរីភាព និងការរីកចម្រើន ដែលបានធ្វើឡើងនៅប្រទេសទីម័រឡេស្តេ។
ថ្លែងនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំអាចនិយាយបានយ៉ាងជាក់លាក់ថា បើគ្មាន ហ៊ុន សែន ទេ សង្គ្រាមនឹងចាប់ផ្តើមផ្ទុះនៅកម្ពុជាឡើងវិញដោយសារអង្គការសហប្រជាជាតិតែម្តង ខ្ញុំហ៊ាននិយាយដូចនេះដោយសារមូលហេតុគេ បានលើកនូវការចោទប្រកាន់ កាត់ទោសពាសវាលពាសកាល រហូតសូម្បីតែបិតាជាតិរបស់យើងខ្ញុំ គឺសម្តេចព្រះនរោត្តម សីហនុ ក៏ត្រូវបានតុលាការកោះហៅដែរ»។
ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា គ្រានោះសម្តេចក៏បានប្រាប់អតីតអគ្គលេខាធិកាអង្គការសហប្រជាជាតិ ដែរថា សម្តេចសុខចិត្ត ឱ្យតុលាការបរាជ័យ ប៉ុន្តែមិនសុខចិត្ត ឱ្យប្រទេសរបស់សម្តេច កើតសង្គ្រាមឡើងវិញនោះទេ, បើកាត់ទោស ១០ ទៅ ២០នាក់ តែបង្កើតសង្គ្រាមឱ្យមនុស្សស្លាប់អស់រាប់ម៉ឺននាក់ តើយើងគួររើសយកមួយណា? ។
សម្តេចតេជោ បន្ថែមថា ពេលនោះសូម្បីតែប្រទេសកម្ពុជាបានប្រសិទ្ធនាម អតីតព្រះមហាក្សត្រ របស់កម្ពុជា ជាព្រះបិតាជាតិ ក៏ត្រូវទទួលការចោទប្រកាន់ពីតុលាការនេះដែរ ក្នុងនោះមេដឹកនាំរបស់កម្ពុជាមួយចំនួន ក៏ត្រូវបានចង្អុលបង្ហាញសម្រាប់ការកាត់ទោស ហើយបានរាល់ដាលដល់កងពលរបស់ខ្មែរក្រហមទៀត ខណៈដែលពេលនេះសម្តេចបានបញ្ជាក់ច្បាស់ៗទៅវិញថា «អត់នោះទេ» ហើយក៏ត្រូវបានគេ ចោទថា មិនគោរពតុលាការ។
ឆ្លើយតបភ្លាមៗទៅតុលាការ អង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដែរថា «សូមចាំឱ្យច្បាស់ ច្បាប់នេះខ្ញុំជាអ្នកធ្វើជាមួយអ្នកឯង សភាខ្ញុំជាអ្នកអនុម័ត រឿងអីខ្ញុំមិនមានសិទ្ធ ិពិនិត្យលើការ ទទួលខុសត្រូវលើជាតិសាស្ត្ររប ស់ខ្ញុំ កម្ពុជាក្រោមការដឹកនាំរបស់ ហ៊ុន សែន អត់បណ្តោយឱ្យអ្នកឯងធ្វើតាមចិត្តទេ, ទីចុងបំផុតយុត្តិធម៌ក៏ទទួលបាន សន្តិភាពក៏រក្សាបានរហូតដល់ថ្ងៃនេះ នេះជាសារដាក់តឿនមួយ សូមឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងសកម្មភាពទាំងឡាយណា ដែលអាចរំខានទៅដល់ផ្ទៃក្នុងរបស់ខ្លួន បំផ្លាញដល់ផ្ទៃក្នុងរបស់ខ្លួន សូមកុំដុតពងមាន់ កុំដុតផ្ទះយើងដើម្បីចម្អិនពងមាន់របស់អ្នកដ៏ទៃ, ខ្ញុំមិនដុតផ្ទះរបស់ខ្ញុំ ដើម្បីចម្អិនពងមាន់ឱ្យប្រទេសដ៏ទៃនោះទេ»៕

អត្ថបទដែលជាប់ទាក់ទង