ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ជាមនុស្សមានសតិមិនសូវល្អ បើករថយន្តទៅបុករថយន្តដឹកទំនិញពីក្រោយ

53


ព្រះសីហនុ៖ រថយន្តកូរ៉ូឡាស៊េរីចាស់មួយគ្រឿង បើកដោយម្នាក់ ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញធុនធំមួយគ្រឿង នៅផ្លូវជាតិលលេខ៤ ម្តុំមុខសាលារៀនព្រៃនប់ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ជិត១១ថ្ងៃត្រង់ថ្ងៃទី៥ធ្នូ២០១៨ ។ ប្រពភពីកន្លែងកើតហេតុ បានអះអាងថា បុរសអ្នកបើកបររថយន្តតូចមួយគ្រឿង ជាមនុស្សមានសតិមិនសូវល្អ និងអ្នករួមដំណើរម្នាក់ទៀត បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ ចំណែករថយន្តធំបានបើករត់ ហើយត្រូវបានសមត្ថកិច្ចស្ទាប់ចាប់បាន។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះកើតឡើង រវាងរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ ៣A ២៧០៩ ទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរឈ្មោះ សុខ ហ៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិរោងគោ ឃុំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក កូរ៉ូឡាពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២J ១២៩៩ បើកបុកពីក្រោយរថយន្តហ៊ីយ៉ាន់ដាយ ពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តកូរ៉ូឡាឈ្មោះ ដារ៉ា ភេទប្រុស រស់នៅខេត្តព្រះសីហនុ រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ មម ហ៊ួយ ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅខេត្តកំពត រងរបួសស្រាល។ ក្រោយកើតហេតុរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បានបើកគេច រហូតមកដល់ភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបកម្លាំងអាវុធហត្ថស្រុក ធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ប្រគល់ជូនកម្លាំងនគរបាល ស្រុកព្រៃនប់៕

អត្ថបទដែលជាប់ទាក់ទង