ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តសាំយ៉ុងចំពីមុខពេញទំហឹង បណ្តាលបោកក្បាលស្លាប់ភ្លាមៗ

113

ភ្នំពេញ ៖ យុវជនម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាម​ ខណៈជិះម៉ូតូលឿនជ្រុលបុកចំក្បាលរថយន្តដែលកំពុងបើកឆ្លងផ្លូវ​ នៅចំណុចផ្លូវបេតុង​ ភូមិភា​ សង្កាត់ប្រទះឡាង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃទី​ ០៥​ ខែ​ ធ្នូ​ ឆ្នាំ២០១៨​ ។

តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា យុវជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង​ ពណ៌ក្រហម​ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវបេតុងឆ្ពោះឡើងទៅផ្លូវជាតិលេខ៣​ ទិសដៅពីលិចទៅកើត​ ខណៈដល់ចំណុចកើតហេតុស្របពេលដែលមានរថយន្តសាំយ៉ុង​ មួយគ្រឿងកំពុងបើកធ្វើដំណើរបញ្រ្ចាសទិសគ្នា​ ហើយពេលនោះរថយន្តបានបត់ឆ្វេងដៃចូលទៅផ្លូវបំបែក​ ក៏បណ្តាលអោយយុវជនខាងលើ ជាន់ហ្វ្រាំងម៉ូតូមិនទាន់ជ្រុលបុកចំក្បាលរថយន្តយ៉ាងពេញទំហឹង​ បណ្តាលអោយយុវជនខាងលើ ផ្លោងបោកផ្ទប់នឹងកញ្ចក់រថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ចំណែកម៉ូតូនឹងរថយន្តត្រូវរង់ការខូចខាតយ៉ាងដំណំ​ ។

សមត្ថកិច្ចបានអោយដឹងថា​ សពយុវជនមានឈ្មោះ​ បូណាត់​ សុផាណិត​ ភេទប្រុស​ អាយុ១៥ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅក្បែរទីតាំងកើតហេតុ​ ចំណែកតៃកុងរថយន្តឈ្មោះ​ ឡេង​ វិបុល​ ភេទប្រុស​ ២៣​ ឆ្នាំ​ ស្នាក់នៅភូមិអង្គ​ សង្កាត់ប្រទះឡាង​ ចណ្ឌដង្កោ​ ។ បច្ចប្បន្នសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយ សមត្ថកិច្ចជំនាញចុះវាស់វែងអូសយករថយន្តនឹង ម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរ ង់ចាំដោះស្រាយតាមផ្លូវច្បាប់​ ចំណែកសពប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

អត្ថបទដែលជាប់ទាក់ទង