ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ អគារ សិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណង ដៃរបស់សម្តេចតេជោ
ពោធិ៍សាត់៖នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីត នា យក រដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់ ការ សិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់ ស្រយាលមួយ ក្នុងខេត្តពោធិ៍សាត់។
វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាល វែង ខេត្តពោធិ៍សាត់។ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យាល័យ តែមួយ គត់ នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងឆ្នាំ សិក្សា ២០២៤-២០២៥ មានគ្រូសរុបចំនួន ៣១នាក់ ស្រី ១៣នាក់ និង មានសិស្សសរុប ៩៨៥នាក់ ស្រី ៥១២នាក់ មានអគារសិក្សាសរុប ៣ខ្នង ស្មើនឹង ២៨បន្ទប់ អគារស្នាក់នៅ ០២ខ្នង ស្មើនឹង ២៥បន្ទប់ និងទីចាត់ ការ ០១ខ្នង ស្មើនឹង ០៣បន្ទប់។
ពីដំបូងវិទ្យាល័យនេះ គឺជា អនុ វិទ្យា ល័យប្រម៉ោយ ត្រូវបានបង្កើតឡើង ដំបូង ក្នុង ឆ្នាំ២០០៣ មានអគារ សិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យ ចំនួន១ ដែលជាជំនួយរបស់ ធនា គារអភិវឌ្ឍន៍អាស៊ី មានគ្រូបង្រៀនចំនួន ៤នាក់ និងបានទទួល សិស្ស ឱ្យ ចូល រៀនថ្នាក់ទី៧ ចំនួន ៤៣ នាក់ ស្រី ២៩នាក់ប៉ុណ្ណោះ។
ដោយមានកំណើនសិស្សកើនឡើង ក្នុងឆ្នាំសិក្សា២០០៧-២០០៨ អនុវិទ្យា ល័យប្រម៉ោយ បានប្រែក្លាយទៅជាវិទ្យាល័យប្រម៉ោយ និងមានសិស្សា នុ សិស្ស សរុបចំនួន ២២៣នាក់ ស្រី ៨៨នាក់ មានគ្រូបង្រៀនចំនួន ៩នាក់។ ដោយមើលឃើញពីទុក្ខលំបាករបស់គ្រូបង្រៀន និងសិស្សានុសិស្ស ដែល មាន ទីលំនៅឆ្ងាយៗពីវិទ្យាល័យ ហើយបានមកបង្រៀន និងសិក្សារៀន សូត្រ នៅទីនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនអគារស្នាក់នៅ ១ខ្នង មាន៥បន្ទប់, បង្គន់អនា ម័យ ២ខ្នង មាន ៦បន្ទប់ និងគ្រែចំនួន ៣៥គ្រែ ដើម្បីជួយសម្រួលដល់ ការ ស្នាក់ នៅ របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ក្នុងឆ្នាំសិក្សា ២០១១-២០១២ វិទ្យាល័យប្រម៉ោយ បានកសាងអគារទីចាត់ ការ ១ខ្នង ដើម្បីជួយសម្រួលកិច្ចការងាររដ្ឋបាល និងការងារផ្សេងៗ នៅក្នុង វិទ្យាល័យ ដោយបានទទួលការឧបត្ថម្ភគាំទ្រពីលោកអ្នកឧកញ៉ា ទ្រី ភាព។
ក្រោយពេលផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើ ប្រាស់នាឆ្នាំ២០២០ បានធ្វើឱ្យស្រុកវាលវែង ដែលធ្លាប់ជាតំបន់ដាច់ ស្រ យាល និងមិនសូវមានអ្នកមកដល់នោះ ប្រែក្លាយទៅជាទីប្រតិព័ទ្ធ ហើយ ក៏មានប្រជាពលរដ្ឋពីតំបន់នានាមកតាំងទីលំនៅយ៉ាងច្រើន។ កំណើន ប្រជា ពលរដ្ឋកាន់តែច្រើនលើទឹកដីអតីតសមរភូមិសង្គ្រាមនេះ បានធ្វើឱ្យ កំណើន របស់សិស្សមានចំនួនកាន់តែច្រើន។
ឆ្លើយតបកំណើនសិស្សកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំនេះ ក្នុង ពេល អញ្ជើញ មកសម្ពោធផ្លូវជាតិលេខ៥៥ កាលពីឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចចាត់ចែងឱ្យសាងសង់អគារសិក្សា និងសមិទ្ធ ផល នានានៅក្នុងវិទ្យាល័យនេះ។
សមិទ្ធផលដែលជាអំណោយដ៏វិសេសវិសាលរបស់សម្តេចតេជោ រួម មាន ៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០បន្ទប់, ក្លោង ទ្វារ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ១ និងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។
សមិទ្ធផលទាំងអស់នេះ បានសាងសង់រួចរាល់ជាស្ថាពរ ហើយក្លាយទៅ ជាសមិទ្ធផលវិសេសវិសាលបំផុតសម្រាប់សិស្សានុសិស្សនៅលើដែនដីជន បទក្រេបជញ្ជក់ចំណេះដឹងប្រកបដោយក្តីរីករាយ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងផងដែរថា បច្ចុប្បន្នេះ ខេត្តពោធិ៍សាត់មានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនសរុបចំនួន ៤១១កន្លែង មានអគារសិក្សា ៩០៩ខ្នង ស្មើនឹង ២.៨៥១បន្ទប់រៀន។ ក្នុងនោះសាលាមត្តេយសិក្សារដ្ឋមានចំនួន ២៣កន្លែង មានអគារសិក្សា ២៥ខ្នង ស្មើនឹង ២៨៥បន្ទប់រៀន, មត្តេយ្យសិក្សាសហគមន៍មានចំនួន ៧៣កន្លែង, បឋមសិក្សារដ្ឋមានចំនួន ៣០៨កន្លែង មានអគារសិក្សា ៦៣៤ខ្នង ស្មើនឹង ១.៧២៤បន្ទប់រៀន និងមធ្យមសិក្សារដ្ឋមានចំនួន ៦១ កន្លែង មានអគារសិក្សា ២១៧ខ្នង ស្មើនឹង ៦៩៩បន្ទប់រៀន រួមមាន៖ អនុ វិទ្យាល័យចំនួន ៤៤កន្លែង មានអគារសិក្សា ១០៧ខ្នង ស្មើនឹង ៣១៨បន្ទប់ រៀន និងវិទ្យាល័យចំនួន ១៧កន្លែង មានអគារសិក្សា ១១០ខ្នង ស្មើនឹង ៣៨១បន្ទប់រៀន, មានគ្រឹះស្ថានសិក្សាឯកជនគ្រប់ភូមិសិក្សាសរុបចំនួន ១៩កន្លែង មានអគារសិក្សា ៣៣ខ្នង ស្មើនឹង ១៤៣បន្ទប់រៀន រូមមាន៖ មត្តេយ្យសិក្សាចំនួន ០៧កន្លែង មានអគារសិក្សា ១៣ខ្នង ស្មើនឹង ៣៦ បន្ទប់រៀន, បឋមសិក្សាចំនួន ០៦កន្លែង មានអគារសិក្សា ១៣ខ្នង ៤០ បន្ទប់រៀន, មធ្យមសិក្សាចំនួន ០២កន្លែង មានអគារសិក្សា ០២ខ្នង ស្មើ នឹង ០៣បន្ទប់រៀន និងឧត្តមសិក្សាមានចំនួន ០៤កន្លែង មានអគារសិក្សា ០៥ខ្នង ស្មើនឹង ៦៤បន្ទប់រៀន។
លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ដើម្បីលើកកម្ពស់ការអប់រំនៅក្នុង ខេត្ត ពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយអគារសិក្សាសរុបចំនួន ១៤៥ខ្នង ស្មើ នឹង ៨៧៦បន្ទប់។ ក្នុងនោះ អគារសាលាបឋមសិក្សាសរុប ៧៦ខ្នង ស្មើ នឹង ៤៦៥បន្ទប់, អគារអនុវិទ្យាល័យសរុប ២០ខ្នង ស្មើនឹង ១១០បន្ទប់, អគារវិទ្យាល័យសរុប ៤៧ខ្នង ស្មើនឹង ២៨៩បន្ទប់, អគារសាលា គរុកោ សល្យ ០២ខ្នង ស្មើនឹង ១២បន្ទប់៕