ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចប៉ូលិសខណ្ឌឫស្សីកែវឃាត់ខ្លួនជនជួញដូរថ្នាំញៀន២នាក់,ថ្នាំញៀន២៧កញ្ចប់

80


ភ្នំពេញៈលោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបានប្រាប់គេហទំព័រភ្នំពេញរីផតធើ​ អោយដឹងថាដោយស្តីពី ការបង្ក្រាបជាក់ស្តែងករណី ជួញដូរនិង ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។
នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១,០០នាទី កំលាំងជំនាញ ខណ្ឌ ប៉ុសិ៍្តបានចុះបង្រាបជាក់ស្តែងករណីជួញដូរនិង ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រង់ចំណុចផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ។
១_ ឈ្មោះ មាញ រតនា ហៅ រាត្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ(ឡឥដ្ឋ៥ខ្នង)ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករឡឥដ្ឋ(ជួញដូរ) ។
២_ ឈ្មោះ សឿន ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅឡឥដ្ឋ៥ខ្នង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកមុខរបរកម្មករឡឥដ្ឋ (ប្រើប្រាស់)។
ក្រាមពណ៌សថ្នាំញៀនចំនួន២៧កញ្ចប់ និងឧបករសំរាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនព្រមទាំងលុយរៀល ៤៥០០០រៀល(បួនមុឺនប្រាំពាន់រៀល) ។
នៅចំពោះមុខ កំលាំងជុំនាញប៉ុសិ៍្តកំពុងកសាងសំណុំរឿង បញ្ជូនទៅអធិការដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង