ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ រកស៊ីជួញដូរថ្នាំញៀនចំណេញទ្វេដង ត្រូវចាប់ខ្លួន

86

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ និងថ្នាំញៀន ១០កញ្ចប់ ត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាង បង្ក្រាបបាន
ប្រតិបត្តិការនេះ ធ្វើឡើងនៅ ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៤ នៅចំណុច ផ្ទះរបស់ឈ្មោះ ប៉ាល់ សុភ័ក្រ ស្ថិតក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យចំនួន២នាក់ ត្រូវឃាត់ខ្លួន៖
១ / ឈ្មោះ ប៉ាល់ សុភ័ក្រ ហៅបារាំង ភេទប្រុស អាយុ
៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
២ / ឈ្មោះ ហាក់ តាំងទ្រី ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ ឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន៖
– ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១០កញ្ចប់ ក្នុងនោះ ១កញ្ចប់ធំ និង តូច ៩កញ្ចប់។

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ហាក់ តាំងទ្រី និងឈ្មោះ ប៉ាល់ សុភ័ក្រ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៩កញ្ចប់តូច នៅនឹងខ្លួនឈ្មោះ ហាក់ តាំងទ្រី ដែលស្ថិតនៅផ្ទះឈ្មោះប៉ាល់ សុភ័ក្រ ។ ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំព្រែកអំបិល សមត្ថកិច្ចនគរបាលបានបន្ដធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ប៉ាល់ សុភ័ក្រ ហៅបារាំង ប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលព្រែកអំបិល ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ហាក់ តាំងទ្រី បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ៩កញ្ចប់តូចនេះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិ ឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល តម្លៃ ១៥០.០០០រៀល ដើម្បីយក មកវេចខ្ចប់លក់បន្ត ក្នុង១កញ្ចប់តូចតម្លៃ ៣០០០០រៀល។
ចំណែកឈ្មោះប៉ាល់ សុភ័ក្រហៅបារាំង បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់ធំនេះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុច វាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ តម្លៃ ២៥០.០០០រៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង១កញ្ចប់តូច តម្លៃ ២០.០០០រៀល ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង