ឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូម្នាក់ នៅសង្កាត់ទួលសង្កែទី១
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ក្រោយធ្វើសកម្មភាព នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុម៦ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៧ និង៣០នាទី។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ យុន ម៉េង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងឡាន។
ចំណែកជនសង្ស័យឈ្មោះ ង្វៀង យុំាងហុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។ វត្ថុតាង៖ ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ សេរ៊ីឆ្នាំ២០១៤ ផ្លាកលេខភ្នំពេញ1CQ.8920 (ប្រគល់ជូនម្ចាស់វិញ) ។
បើតាមសមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូចេញព្រែកព្នៅ មកបន្ទប់ជួលនៅទួលសងែ្ក ពេលមកដល់ទុកម៉ូតូនៅអែបរបងផ្ទះជួល មិនបានដកសោរកម៉ូតូ រួចឡើងទៅបន្ទប់ជួលរបស់ខ្លួនជាន់ទី១ ស្រាប់តែលឺសំលេងបញ្ចេះម៉ូតូ ក៏ក្រឡេកមើលមកក្រោម ឃើញជនសង្ស័យមា្នក់ជិះម៉ូតូចេញពីរបងផ្ទះជួល ក៏ស្រែកចោរៗ ត្រូវប្រជាពលរដ្ឋជួយដេញ និងសមត្ថកិច្ចយើងជួយអន្តរាគមឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមផ្លូវច្បាប់ ៕