តែងតាំងលោក ឃួន ផុនរតនៈ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េជំនួសកញ្ញា ជ្រឹង បុទុមរង្សី ត្រូវបញ្ចប់អាណត្តិ
ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងកញ្ញា ជ្រឹង បុទុមរង្សី ពីឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចូលប្រទេសវិញ ដោយត្រូវបញ្ចប់អាណត្តិ និងតែងតាំងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី៥ ខែមិថុនានេះ៕