ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ៩២ ពីព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ)ដល់ ស្រុកជាំក្សាន្តបានជួសជុលថែទាំឡើងវិញ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ​

18


ព្រះវិហារ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ជាក់ថា៖កំណាត់ផ្លូវជាតិលេខ៩២ ព្រំប្រទល់

(ខេត្តស្ទឹងត្រែង-ព្រះវិហារ)ដល់ឃុំមរកត ស្រុកជាំក្សាន្ត ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជួសជុលថែទាំឡើងវិញ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ​។

ជាក់ស្ដែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ​ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងបន្តសកម្មភាពកៀរសម្រួលផ្លូវក្រាលដីល្បាយថ្មលើទីតាំងដែលបានខូចខាតកន្លងមក លើកំណាត់ផ្លូវជាតិលេខ៩២ (ពីព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ) ដល់ ឃុំមរកត ស្រុកជាំក្សាន្ត ប្រវែង ៩២.២០គីឡូម៉ែត្រ ចន្លោះ

PK៧១+៧០០ ដល់ PK៨១+៥០០ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូន របស់ប្រជាពលរដ្ឋមានភាពងាយស្រួល៕

អត្ថបទដែលជាប់ទាក់ទង