ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង៖អាជ្ញាធររាជធានីត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចហើយ ឱ្យតែរាជរដ្ឋាភិបាលដាក់បទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត

23

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនារសៀលថ្ងៃទី១៤ មិថុនាឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្ស

ប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ចូលរួមក្នុងឱកាសនោះដែរមានឯកឧត្ដមម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងលោកសេង គន្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យផងដែរ៊

 ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបំរើប្រជាពលរដ្ឋឱ្យបានល្អ ទាំងការបំរើសេវាជូនពួកគាត់ ដឹងសុខទុក្ខពួកគាត់ និងមើលថែទាំ ជួសជុលរចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឱ្យបានល្អ ជាមួយនឹងការដឹកជញ្ជូនសំរាមផងដែរ ដូចជាលូ ផ្លូវជាដើម។

  ឯកឧត្ដមប្រធានបន្តថា ក្នុងនាមមន្ត្រីបក្សនៅថ្នាក់សង្កាត់ ត្រូវក្តាប់ព័ត៌មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីយើងអាចជួយប្រជាពលរដ្ឋរបស់យើងនៅក្នុងមូលដ្ឋានបានលឿននិងទាន់ពេលវេលា។ ចំពោះអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ ហើយនៅថ្នាក់សង្កាត់ដោះស្រាយមិនបានត្រូវប្រញ៉ាប់រាយការណ៍មកថ្នាក់ខណ្ឌឬថ្នាក់រាជធានីភ្នំពេញភ្លាម។

  ក្នុងឱកាសនោះ ឯកឧត្ដមឃួង ស្រេងបានឱ្យលោកប្រធានភូមិទាំង៩ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ លើកពីចំណុចខ្លាំង ខ្សោយនិងទិសដៅខាងមុខនៅតាមភូមិនីមួយៗ សំដៅធ្វើយ៉ាងណាយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ឱ្យបាន។គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ទើបយើងអាចរក្សាសន្តិភាពនិងរក្សាបូរណៈភាពទឹកដីពីចោរឈ្លានពានបាន។

  ឯកឧត្ដមឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក។

  ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ យើងមានថ្នាក់ដឹកនាំយើងល្អ ពិតជាសំណាងយើងណាស់។ស្របពេលនេះយើងមានបញ្ហាព្រំដែនជាមួយថៃ សំរាប់អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងជា៤០០គ្រឿងរួចហើយ ឱ្យតែរាជរដ្ឋាភិបាលដាក់បទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត យើងនឹងអនុវត្តតាមបទបញ្ជាភ្លាមៗ។នេះជាការគិតគូ ពីសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់យើង មិនដូចជនអគតិមួយចំនួននោះទេ៕

អត្ថបទដែលជាប់ទាក់ទង