បិទបញ្ចប់ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដោយចុះហត្ថលេខាលើកំណត់ហេតុរួមគ្នា តែមិនទាន់បង្ហាញលទ្ធផលផ្លូវការ
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលបានដំណើរការរយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ។
ចុងក្រោយនៃការបិទបញ្ចប់កិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានចុះហត្ថលេខាលើកំណត់ហេតុរួមគ្នាមួយផងដែរ តែមិនទាន់ត្រូវបានគេបង្ហាញជាផ្លូវការណាមួយអំពីលទ្ធផល នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះឡើយ។
កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ៕