ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ ឱ្យចេះប្រយ័ត្នសម្តី

13

ភ្នំពេញ៖ឯកឧត្ដមជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រមានទាំងយប់ឱ្យលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី។

ការព្រមានរបស់អ្នកនាំពាក្យសម្តេចតេជោ បានធ្វើបន្ទាប់ពី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ បានប្រតិកម្មទៅនឹង ការព្រមានជំរុញឱ្យបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា តាមច្រកទាំងអស់ បើថៃមិនបើកច្រកជាប្រក្រតីឡើងវិញ។ អ្នកនាំពាក្យក្រសួងការទេសថៃ បានលើកឡើងថា «អ្នកជិតខាងល្អ មិនគួរធ្វើអីចឹង»។

ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីថៃ, ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងដូច្នេះថា «ពិតជាមិនចេះខ្មាសមែននៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈើ លោកNikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វើអ៊ីចឹងចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តើនេះជាចរិតអ្នកជិតខាងល្អមែនទេចេះបើកមាត់ទៅរួចបិទព្រំដែនខ្លួនឯង ហើយចង់ឲ្យគេចរចា ខ្លាចអន់ ហើយចង់លេងការទូតខ្សែរលើគេទៀត»

ឯកឧត្ដមជា ធីរិទ្ធ បានបញ្ជាក់ជំហររបស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា «បិទខ្លួនឯង ត្រូវបើកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លើង ខុសម្តងហើយ នៅមិនចេះប្រយ័ត្នសម្តី

អត្ថបទដែលជាប់ទាក់ទង