ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយសម្រាប់ជួយវីរៈកងទ័ពជួរមុខពីសប្បុរសជននានាជាថវិកាជាង៥៧១លានរៀលនិងប្រាក់ដុល្លារជាង១៤ម៉ឺនដុល្លារ ព្រមទាំងគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀត

1,867

ភ្នំពេញ៖គិត​ត្រឹម​ម៉ោង​ ១៧និង០០នាទី ថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបន្តទទួល​អំណោយពីសប្បុរសជននានាបចំនួនជាង៥៧១លានរៀលនិងប្រាក់ដុល្លារបានចំនួនជាង១៤ម៉ឺនដុល្លារ ព្រមទាំងគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀត ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខនិងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។

  ពិធីប្រគល់និងទទួលនារសៀលថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមានឯកឧត្ដម កើត ឆែ ,ឯកឧត្ដមហួត ហៃ និងឯកឧត្ដមឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងលោកនាយក និងលោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

  លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅល្ងាចថ្ងៃទី២៧ កក្កដានេះថា៖ 

‎គិត​ត្រឹម​ម៉ោង​ ១៧និង០០នាទី ថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុងបន្តទទួល​នូវការបរិច្ចាគជាអំណោយពីសប្បុរសជននានា ដោយគិតជាប្រាក់រៀលបានចំនួន៥៧១ .៦៣៦.៧៣០ រៀលនិងប្រាក់ដុល្លារ បានចំនួន ១៤១.៥៤៤,០០ ដុល្លារ​អាមេរិក គ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ ព្រមទាំងសម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀត។ សូម​គោរព​ថ្លែងអំណរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ។

  លោកស្រីបន្តថា៖សកម្មភាពនេះបាន បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

   លោកស្រីដោ សម្ផស្ស បានឱ្យដឹងហើយថា៖ សម្រាប់ខឿនការពារជាតិប្រជាជន បងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោលឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភាសឹក ដែលកំពុងតែជ្រូកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។

  លោកស្រីសូមជម្រាបបងប្អូន​សប្បុរសជននានាអាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​បានដោយរដ្ឋបាលរាជធានីភ្នំពេញបានចាត់តាំងក្រុមការងារចាំទទួលសំភារៈនិងថវិកាតាមរយះQR Code។

  ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែង​អំណរគុណ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ ដែលបាននិងកំពុង​ផុសផុល​ មកចូលរួម​ឧបត្ថម្ភ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជម្លៀស​ចេញ​មកទីកន្លែង​សុវត្ថិភាព​ ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​៕

អត្ថបទដែលជាប់ទាក់ទង