ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីហ៊ុនម៉ាណែតចេញសារអបអរសាទរប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ត្រូវបានដំឡើងពី២០៨$ ដល់២១០$

58

ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសារអបអរសាទរ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានដំឡើងពី ២០៨$ ដល់ ២១០$ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។

ការប្រកាសដំឡើងនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុម ប្រឹក្សាជាតិ ប្រាក់ ឈ្នួល អប្បបរមា អាណត្ដិទី៤ លើកទី៤ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ក្នុងកិច្ចប្រជុំកន្លងមក តំណាងភាគីនិយោជិត និងតំណាងភាគីខាងនយោជក បានសម្រេចចុងក្រោយដោយ មិនដាក់តួលេខថ្មីណាមួយឡើយ ដោយទុកឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកសម្រេចពាក់ព័ន្ធនឹងប្រាក់ឈ្នួលកម្មករនិយោជិត នៅឆ្នាំ២០២៦ ដោយសារតែស្ថានភាពសេដ្ឋកិច្ច។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ដើម្បីធ្វើឱ្យជីវភាពកម្មករនិយោជិតនៅកម្ពុជាកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង