ឯកឧត្ដមហ៊ុន ម៉ានីរួមជាមួយប្រជាពលរដ្ឋជាង ១ពាន់នាក់ បានចូលរួមកម្មវិធីរត់សហគមន៍«ផ្លូវកោះកេរ»អបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភបលោក
ព្រះវិហារ៖ព្រឹកថ្ងៃ១៧កញ្ញា២០២៥នេះឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរួមជាមួយឯកឧត្តមគីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារនិងក្រុមការងារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ១ពាន់នាក់ បានចូលរួមកម្មវិធីរត់សហគមន៍«ផ្លូវកោះកេរ» ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុបរិវេណប្រាសាទកោះកេរផ្ទាល់ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភបលោក ដោយមានការចូលរួមពីបងប្អូនជាង ១០០០ នាក់និង ការរត់មានចំងាយជាង ៩គីឡូមែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ។
ឯកឧត្ដមហ៊ុន ម៉ានីខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអាជ្ញាធរខេត្តព្រះវិហារដែលបានរៀបចំកម្មវិធីនេះឡើងដែលបង្កជាភាពសប្បាយរីករាយ និង សូមចូលរួមអបអរសាទរចំពោះអ្នកដែលទទួលបានជ័យលាភីក្នុងកម្មវិធី៕

