ទាហានថៃបន្តបំពានលើអធិបតេយ្យភាពកម្ពុជាដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ឃុំអរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យរួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែកមកលើប្រជាពលរដ្ឋកម្ពុជាផងដែរ
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមទាហានថៃ បានបន្តបំពានលើអធិបតេយ្យភាពកម្ពុជា ដោយបានបន្តរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែនអធិបតេយ្យរបស់កម្ពុជា រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែកមកលើប្រជាពលរដ្ឋកម្ពុជាផងដែរ៕

