ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញទទួលបានពានរង្វាន់«ទីក្រុងធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន»ពីវេទិកា BRICS Urban Future Forum ដែលរៀបចំនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សុី

95

ក្រុងម៉ូស្គូ៖សូមអបអរសាទរ រាជធានីភ្នំពេញទទួលបានពានរង្វាន់ Decent Work and Economic Growth ពីវេទិកា BRICS Urban Future Forum ដែលរៀបចំនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សុីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥។  

Decent Work and Economic Growth មានន័យថា  “ជាទីក្រុងធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន មានមុខរបរពេញលេញ និងផលិតភាពខ្ពស់ និងមានការងារសមរម្យសម្រាប់ប្រជាជនគ្រប់រូប” ដែលមានកំណត់នៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពចំណុចទី៨ របស់អង្គការសហប្រជាជាតិ។នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញនាថ្ងៃទី១៨កញ្ញា២០២៥។គួរបញ្ជាក់ថា៖ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំប្រតិភូសាលារាជធានីភ្នំពេញទៅចូលរួមក្នុងវេទិកា BRICS Urban Future Forum ដែលរៀបចំនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សុីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥។  

សូមបញ្ជាក់ដែរថា នៅក្នុងកម្មវិធីដែលមានទីក្រុងនានាជាច្រើនចូលរួមមកពីប្រទេសប្រេសុីល រុស្សី ឥណ្ឌា ចិន និង អាហ្រិ្វកខាងត្បូង ព្រមទាំងទីក្រុងជាច្រើនទៀតនៅលើពិភពលោកក៏ត្រូវបានអញ្ជើញចូលរួមផងដែរ។  មានទីក្រុងចំនួន៩ដែលទទួលបានពានរង្វាន់ផ្សេងៗពីគ្នា ក្នុងនោះ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ Decent Work and Economic Growth ។ នៅផ្នែកនេះ មានទីក្រុងចំនួន៣ត្រូវបានជ្រើឹសរើសជាជម្រើសចុងក្រោយ គឺទីក្រុង Guangzhou នៃប្រទេសចិន ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុង Chengdu នៃប្រទេសចិន។ ទីបំផុត ភ្នំពេញត្រូវបានប្រកាសជាអ្នកឈ្នះពានរង្វាន់ផ្នែកនេះ៕

អត្ថបទដែលជាប់ទាក់ទង