ជនប្រដាប់អាវុធបាញ់ស្លាប់ស្ត្រី២នាក់ និងរបួស២នាក់ នៅវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត, កំពុងតាមចាប់ជនដៃដល់
កំពត៖នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ មានហេតុការណ៍បាញ់ប្រហារមួយបណ្តាលឲ្យស្លាប់ស្រ្តី២នាក់ និងរបួស២នាក់ នៅវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងតាមចាប់ជនដៃដល់ ដែលបានកំណត់អត្តសញ្ញាណរួចហើយ។
សម្រាប់មូលហេតុ សមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិតនៅឡើយទេ ដោយកំពុងសួរនាំ និងស្រាវជ្រាវបន្ថែមទៀត៕
