នាថ្ងៃភ្ជុំបិណ្ឌក្រុមអ្នកសារព័ត៌មាននាំយកទេយ្យទាននិងបច្ច័យទៅប្រគេនព្រះសង្ឃនៅវត្តជោគជ័យគ្រាដែលកំពុងប្រចាំការផ្តិតយករូបភាពនិងយកព័ត៌មានអំពីស្ថានភាពព្រំដែន
បន្ទាយមានជ័យ៖នាថ្ងៃបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌មានដឹកនាំដោយលោកស្រី ធន សយនារីរ័ត្ន ទីប្រឹក្សាឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកទេយ្យទានមានជាភេសជ្ជៈ និងបច្ច័យបួន ទៅប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តពុទ្ធិសីមារាម ហៅ វត្តជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
វត្តនេះស្ថិតនៅចម្ងាយប្រមាណ៥០០ម៉ែត្រព្រំដែន ដែលយោធាថៃកំពុងចិញ្ចឹមចិត្តចូលឈ្លានពាន ដោយការរាយលួសបន្លាព័ទ្ធយកដីភូមិឋាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។
ការនាំជ័យទេយ្យទានទៅប្រគេនព្រះសង្ឃក្នុងពិធីបុណ្យប្រពៃណីជាតិនេះ ស្របពេលដែលបាននិងកំពុងប្រចាំការផ្តិយករូបភាព និងយកព័ត៌មាន អំពីការចូលទន្ទ្រានទឹកដីកម្ពុជាពីសំណាក់យោធាថៃ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមរយៈការរាយបន្លាលួសចូលទឹកដីកម្ពុជា៕

