បុរស៣នាក់បានលង់ទឹកសមុទ្រ នៅម្តុំឆ្នេរដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ គិតមកដល់យប់ម៉ោង៧នេះសមត្ថកិច្ចចម្រុះរកឃើញសាកសព២នាក់
ព្រះសីហនុ៖បុរស៣នាក់ត្រូវបានលង់ទឹកសមុទ្រ និងបាត់ខ្លួន ខណៈចុះលែងស្របពេលមានខ្យល់បក់ខ្លាំង មានរលកធំៗ បណ្តាលឲ្យលង់ទឹក បើគិតមកដល់យប់ម៉ោង៧នេះសមត្ថកិច្ចចម្រុះរកឃើញសាកសព២នាក់ និងម្នាក់ទៀតកំពុងស្វែងរកបន្ត។
ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ម្តុំឆ្នេរដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ។
សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាចុះលែងទឹកស្របពេលមានខ្យល់ខ្លាំង និងរលកធំៗក៏បណ្តាលឲ្យម្នាក់បានលង់ទឹក ហើយពីរនាក់ទៀតបាននាំគ្នាចុះជួយតាមក្រោយប៉ុន្តែជាអកុសល ត្រូវបានរលកបោកបណ្តាលឲ្យលង់ទាំងអស់គ្នា។
សមត្ថកិច្ចបានបន្ថែមថា បើគិតមកដល់ម៉ោងជិត៩យប់ ថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចចម្រុះបានស្វែងរកឃើញសាកសពទាំង៣នាក់ហើយ ។
គូសបញ្ជាក់ថា ជនរងគ្រោះទាំងបីលង់ទឹស្លាប់ខាងលើរស់នៅភូមិភ្នំតូចឃុំបឹងតាព្រហ្មស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទាំងអស់គ្នាមានឈ្មោះទី១. ម៉េន ម៉េត ភេទប្រុស,ទី២. ឈ្មោះ អ៊ុន វិត,ទី៣. ឈ្មោះ នឿន រ៉ានុត៕
