ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលកម្លាំងនគរបាល និងពិនិត្យវឌ្ឍនភាព នៃការសាងសង់បន្ថែមអគារអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ

103

ភ្នំពេញ ៖ នាល្ងាថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់បន្ថែមអគារអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ផងដែរ។

នាឱកាសនោះ លោកអភិបាលខណ្ឌបានធ្វើការកោតសរសើរ ចំពោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ក្រោមការដឹកនាំបញ្ជាពីលោកវីរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បានយ៉ាងល្អ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌឫស្សីកែវក៏បានចូលរួមឧបត្ថម្ភនូវថវិការមួយចំនួន ក្នុងការកសាង និងបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌផងដែរ៕

អត្ថបទដែលជាប់ទាក់ទង