ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកផ្ដើមគំនិតប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស«១+៣»កម្ពុជាម៉ាឡេស៊ីនិងថៃធ្វើការប្តេជ្ញាចិត្តរួមក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនិងឆ្ពោះទៅប្រក្រតីភាពឡើងវិញរវាងកម្ពុជា-ថៃ

65

ភ្នំពេញនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ ដែលមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ 

ក្រសួងការបទេសកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំ ១+៣នេះ ជាការផ្តួចផ្តើម និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្ត ឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង