ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន១០០ខ្នងក្នុង១ឆ្នាំរយៈពេល៥ឆ្នាំគិតចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣០

108

ភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ព្រោះអាណត្តិរបស់ខ្ញុំនឹងអស់នៅក្នុងឆ្នាំ២០២៣០»

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចនឹងប្រើពេលវេលាចំនួន ៥ឆ្នាំនេះ ដើម្បីជួយសាងសង់ផ្ទះចំនួន ៥០០ខ្នង សម្រាប់ជូនអតីតយុទ្ធជន ហើយសម្រាប់ឆ្នាំនេះ ក្នុងថ្ងៃនេះ ឫស្អែក សម្តេចនឹងបើកប្រាក់សម្រាប់សាងសង់ផ្ទះសម្រាប់ ១០០ខ្នង ហើយឆ្នាំក្រោយនឹងបន្តបើកប្រាក់សម្រាប់សាងសង់ ១០០ខ្នងទៀត តទៅរហូតដល់គ្រប់ ៥ឆ្នាំ ដល់ឆ្នាំ២០៣០។

បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីឆ្នាំ២០៣០ រួចហើយនោះ សម្តេចនឹងបន្តពិនិត្យមើលបន្តទៀត សម្រាប់ការជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជននេះផងដែរ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ត្រូវបន្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានស្នាដៃ និងមានដីជាកម្មសិទ្ធផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍ ដោយសម្តេចមើលឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារអតីតយុទ្ធជន និងនិវត្តន៍ជនមានដីជាកម្មសិទ្ធដែលជាបដិភាគ ហើយចំណែកសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា អាជ្ញាធរដែលដី សប្បុរសជននានាបានចូលរួមចំណែកជួយឧបត្ថម្ភជាថវិកា និងសម្ភារៈ ជូនដល់អតីតយុទ្ធជន និងនិវត្តន៍ជន ដែលបានធ្វើឱ្យជីវភាពរបស់អតីតយុទ្ធជន និងនិវត្តន៍ បានល្អប្រសើរឡើងជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង