ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារធ្វើការបោះឆ្នោតសំងាត់ជ្រើសរើសមុខតំណែងប្រធានការិយាល័យលូទឹក និងប្រធានស្ថានីយ៍ចម្រោះទឹកកខ្វក់ថ្មី 

72

ភ្នំពេញ៖ព្រឹកនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែកញ្ញា ត្រីមាសទី៣ នព្វមាស និងទិសដៅអនុវត្តន៍បន្ត ក្រោមវត្តមានលោក សំ លាងទ្រី ប្រធានមន្ទីរ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការជាច្រើនរូបទៀត។

កិច្ចប្រជុំនាឱកាសនេះក៏មានការបោះឆ្នោតសំងាត់ជ្រើសរើសមុខតំណែងប្រធានការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ ថ្មី ជំនួសលោកប្រធានការិយាល័យលូទឹកចាស់ដែលចូលនិវត្តន៍។បេក្ខនារីដែលជាអនុប្រធានការិយាល័យជំនាញ៨រូប ត្រូវបានផ្តល់សិទ្ធឈរឈ្មោះជាបេក្ខភាពប្រធានការិយាល័យលូទឹកថ្មី ក្នុងចំណោមបេក្ខភាពនារីទាំង៨ រូប ក្នុងនោះលោកស្រី សុផល វត្តី អនុប្រធានការិយាល័យលូទឹក ទទួលបានសម្លេងឆ្នោត២៤សម្លេង លើសម្លេងឆ្នោតសរុបចំនួន២៦សម្លេង ជាប់ជាប្រធានការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ថ្មីជាផ្លូវការ។

លោក សំ លាងទ្រី បានមានប្រសាសន៍សំដែងនូវក្តីមោទនៈភាពចំពោះលទ្ធផលបោះឆ្នោតនេះ ដែលបានបង្ហាញពីភាពសុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ ក្នុងការផ្តល់តំណែងជូនមន្ត្រី។លោកមានប្រសាសន៍ណែនាំបន្ថែមនូវកិច្ចការមួយចំនួនដល់ប្រធានការិយាល័យថ្មី ដើម្បីប្រសិទ្ធភាពការងារ។

លោកប្រធានមន្ទីរ បានមានប្រសាសន៍កោតសរសើរដល់មន្ត្រីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យកិច្ចការនានារបស់មន្ទីរទទួលបានជោគជ័យជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង