ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ លោក ប្រធានក្រុប្រឹក្សាខណ្ឌដែលដួលប្រេះឆ្អឹង ក ជើង កំពុងព្យាបាលនៅគេហដ្ឋាន

99

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំប្រតិភូនៃរដ្ឋបាលខណ្ឌច្បារអំពៅ អញ្ជើញចុះសួរសុខទុក្ខ លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ដែលបានដួលក្រទ្បាច់ជើង បណ្ដាលអោយប្រេះឆ្អឹងកជើង និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន  ក្នុងនោះលោកអភិបាល ខណ្ឌបានជូននូវផ្លែឈើ និងថវិកាសម្រាប់ព្យាបាលជំងឺ នៅគេហដ្ឋាន ក្នុងសង្កាត់និរោធ ។ 

ជាមួយគ្នានេះ ភរិយាលោក អ៊ុំ ម៉ារ៉េត បានថ្លែងអំណរគុណដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលបានដឹកនាំគណៈប្រតិភូខណ្ឌ និងក្រុមប្រឹក្សាខណ្ឌ ចុះសួរសុខទុក្ខ និងជូនថវិកាមួយចំនួន ដល់លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដល់គេហដ្ឋានផងដែរ ។

បើតាមក្រុមគ្រួសារ បានអោយដឹងថា លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានដួលប្រេះឆ្អឹង ក ជើង កាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង