ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃនិងបងប្អូនខ្មែរមានកំណើតខ្មែរក្រោមរីករាយពេលមានខ្មែរកំណើតខ្មែរក្រោមមានឱកាសធ្វើការនៅព្រឹទ្ធសភា

76

ភ្នំពេញនៅពេលថ្មីៗនេះ ព្រះសង្ឃ និងបងប្អូនខ្មែរ មានកំណើតខ្មែរក្រោម បាននិមន្ត និងអញ្ជើញទៅលេងបន្ទប់ធ្វើការរបស់ឯកឧត្ដម សាន សាង នៅវិមានព្រឹទ្ធសភា។ 

ក្នុងចំណោមទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានតែឯកឧត្ដម សាន សាង ទេ ដែលសម្តេចតេជោ បានរៀបចំកន្លែងអង្គុយធ្វើការជូននៅវិមានព្រឹទ្ធសភា។ នេះបង្ហាញថា សម្តេចតេជោផ្តល់តម្លៃ ផ្តល់កិត្តិយសជូនឯកឧត្ដម សាន សាង ដែលជាខ្មែរមានកំណើតនៅខ្មែរក្រោម។

ខ្មែរក្រោមប្រៀបដូចជាគ្រួសារមួយដែលក្រខ្សត់ ហើយកម្សត់ នៅពេលមានកូន ដែលបានរៀនសូត្រខ្ពស់មានការងារល្អធ្វើក៏ជួយលើកកិត្តិយសលើកតម្លៃគ្រួសារ។

ព្រះសង្ឃ និងបងប្អូនខ្មែរមានកំណើតខ្មែរក្រោម និមន្ត និងអញ្ជើញទៅលេងបន្ទប់ធ្វើការនៅវិមានព្រឹទ្ធសភា ដែលជាកន្លែងធ្វើការសម្រាប់ឥស្សរជន សម្រាប់បញ្ញាវន្ត បានបង្ហាញនូវក្តីត្រេកអររំភើបមិនអាចពិព័ណ៌នាបានឡើយសម្រាប់ទឹកព្រះទ័យ ទឹកចិត្តរបស់ព្រះសង្ឃ និងបងប្អូនខ្មែរមានកំណើតខ្មែរក្រោម ប្រៀបដូចគ្រួសារក្រីក្របានថ្កើងយសព្រោះក្តីប្រឹងប្រែងរបស់កូន។

ឯកឧត្ដម សាន សាង ក្រោយចាកចេញពីបក្សប្រឆាំង ឯកឧត្ដមបានធ្វើកិច្ចការច្រើនជួយដល់ខ្មែរមានកំណើតខ្មែរក្រោម ពោលគឺខ្មែរក្រោមមករស់នៅកម្ពុជា។ ជាពិសេសបានធ្វើឱ្យរលុបនូវអារម្មណ៍មួយដែលគេតែងគិត និងយល់ថា ខ្មែរក្រោម ជាមនុស្សប្រឆាំង។

ខ្មែរក្រោមជាខ្មែរដ៏កម្សត់ និងរងារណាស់ សូមបងប្អូនអាជ្ញាធរកម្ពុជា ជួយផ្តល់ភាពកក់ក្តៅដោយក្តីអាណិតអាសូរផង៕

អត្ថបទដែលជាប់ទាក់ទង