ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារកំពុងធ្វើការជួសជុល​ផ្លូវ​ជាតិ​លេខ ៦២ ក្នុង​ភូមិសាស្ត្រ​ស្រុក​រវៀងខេត្តព្រះវិហារ

108

ព្រះវិហារ៖ក្រុមការងារ​បច្ចេកទេសនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារកំពុងធ្វើការជួសជុល​ផ្លូវ​ជាតិ​លេខ ៦២ ក្នុង​ភូមិសាស្ត្រ​ស្រុក​រវៀងខេត្តព្រះវិហារ។ ការងារ​នេះ​មាន​គោលដៅ​បង្កើន​ល្បឿន និង​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា៖ការងារនេះជាសកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ។បងប្អូនអ្នកបើកបរទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន នៅពេលឆ្លងកាត់ទីតាំងកំពុងជួសជុល និងតំបន់សាងសង់។

ជាសំណូមពរលោកប្រធានបានសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវ កុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដែរធ្វើអោយផ្លូវងាយស្រួលក្នុងការស្រុត និងមានចង្ហុកសំបុកមាន់។បងប្អូនត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជាពិសេស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលជាមូលហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូច។

លោកប្រធានមន្ទីរបានសូមអរគុណចំពោះការសហការ និងការយោគយល់អធ្យាស្រ័យរបស់បងប្អូនដើម្បីរក្សាសុវត្ថិភាព និងធានាគុណភាពផ្លូវជាតិបានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង