ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាពង្រឹងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការដើម្បីជំរុញពាណិជ្ជកម្មនិងពង្រីកទីផ្សារសម្រាប់ផលផលិតផលជលផល

114

ភ្នំពេញខណៈដែលគម្រោងអភិវឌ្ឍន៍ ជលផលក្រោយប្រមូលផល (CAPFISH-Capture) កំពុងបោះជំហានទៅប៊ីទ បញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខ គម្រោងសម្រេចបានវឌ្ឍនភាពគួរឱ្យ កត់សម្គាល់ក្នុងការបង្កើតនិងដាក់ឱ្យអនុវត្តនូវប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព ម្ហូបអាហារផ្លូវការដ៏រឹងមាំមួយផ្តើមចេញពីវិស័យជលផល។

ក្រោមការគាំទ្រ ថិវិកាពីសហីភាពអឺរ៉ុប (EU) នឹងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការ UNIDO គម្រោងនេះមានសុខុមុមនីយកម្មទៅនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យផល ផលិតផលជលផលកម្ពុជា បង្ហាញ វត្តមាននៅលើទីផ្សារអន្តរជាតិបានកាន់តែទូលំទូលាយ លើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។ និងរួមចំណែក

គម្រោងបានគាំទ្រលើការរៀបចំបង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ឋ ត្រួតពិនិត្យផ្លូវការសម្រាប់ផល ផលិតផលផលផលកម្ពុជា រួមទាំងគោលការណ៏ ដើម្បីលើកកម្ពស់ការធានា ណែនាំបច្ចេកទេសមួយចំនួនផ្សេងទៀត គូណភាពសម្រាប់ឧស្សាហ៍កម្មនេះ។ ជាលទ្ធផល សហគ្រាសជលផលកម្ពុជា ចំនួន ២២ បានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផល ជលផលកម្ពុជា (CQS) ដែលបង្កើនជំនឿទុកចិត្តរបស់អ្នកបរិភោគ សម្រាប់ ទីផ្សារទាំងក្នុង និងក្រៅស្រុក។ 

លើសពីនេះ សហគ្រាសចំនួនប្រាំបួន កំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានឌីជីថល CamTrace ស្របតាមល័ក្ខខ័ណ្ឌតម្រូវនៃ ស្តង់ដារអង្កេតដ្ឋានអន្តរជាតិ។ ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានមើលឃើញថានឹងដាក់ឱ្យ អនុវត្តនាពេលដ៏ខ្លីខាងមុខនេះ ជាតួយ៉ាងច្បាប់ស្តីពីជលផលថ្មី ដែលទើបអនុម័ត កាលពីខែមិថុនា ឆ្នាំ២០២៥។ ច្បាប់នេះមានគោលបំណង ពង្រឹងការនេសាទ ប្រកបដោយ នីរន្តរភាព និងការការពារធនធានសមុទ្រ។ កិច្ចការសំខាន់ចំពោះមុខនា ពេលនេះ គឺការត្រៀមលក្ខណៈសម្រាប់ស់វ័នកម្មពី អគ្គនាយកដ្ឋានសុខភាពនិងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការចុះបញ្ជី សហគ្រាសជលផលកម្ពុជាក្នុងការនាំចេញទៅកាន់សហភាពអឺរ៉ុប។ FiA ក៏កំពុងបន្តពិភាក្សាលើការចុះឋិត្តលេខា សម្រាប់អនុស្សរណៈនៃការយោគយល់ ជាមួយរដ្ឋសមាជិកអាស៊ាន់ផ្សេងទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។

សិក្ខាសាលាបិទបញ្ចប់គម្រោងសម្រាប់លទ្ធផលទី១ ថ្ងៃនេះដែលដឹកនាំដោយលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបង្ហាញអំពីសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់គម្រោង និងតួនាទី របស់គម្រោងក្នុងការជម្រុញការផ្លាស់ប្តូរក្នុងវិស័យជលផលនៅកម្ពុជា។ ខណៈ ដែលគម្រោងនឹងបិទបញ្ចប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ជាថ្មីពីការប្តេជាចិត្តរបស់ក្រសួងចំពោះសន្តិសុខស្បៀង សុខមាលភាព សហគមន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

លោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសវនកម្មពី DG SANTE នាពេលខាងមុខថា «ការឆ្លងកាត់សវនកម្មនេះដោយជោគជ័យនឹងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលជលផល និងពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាជាប្រទេសផ្គត់ផ្គង់ផល ផលិតផលជលផលមានគុណភាព និងសុវត្ថិភាព»

អង្គការ UNIDO នៅតែប្តេជ្ញាចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការបំពេញតាមស្តង់ដារពិភពលោក និងការពង្រីកទីផ្សារទូលំទូលាយ។ លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO នៅកម្ពុជា បានបន្ដថា៖«ការរីកចម្រើនរបស់កម្ពុជាឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនៅគ្រប់កម្រិត។ យើងកំពុងកសាងវិស័យជលផលមួយដែលមានភាពធន់ ហើយអាចរីកចម្រើនឈានចូលនៅក្នុងទីផ្សារអន្តរជាតិពោរពេញដោយភាពប្រកួតប្រជែង ឈរលើស្មារតីសាមគ្គីជាធ្លុងមួយ»

ឆ្លៀតក្នុងឱកាសនោះដែរ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល (FiA) បានបន្ថែមថា៖ «សមិទិ្ធផលគម្រោង មានតម្លៃលើសពីប្រព័ន្ធវិញ្ញាបនបត្រ និងគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធដែលគម្រោងបានចូលរួមបង្កើត ហើយគម្រោងបន្សល់ទុកនូវកេរដំណែលនៃការផ្លាស់ប្តូរ និងជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់អនាគតដ៏រុងរឿងសម្រាប់វិស័យជលផលកម្ពុជារបស់យើង«។ ទោះបីជាគម្រោងបញ្ចប់ក៏ដោយ កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់អនុលោមភាពសុវត្ថិភាពម្ហូបអាហារក្នុងវិស័យកែច្នៃជលផល និងការត្រៀមខ្លួនសម្រាប់នាំចេញនឹងនៅតែបន្ត។ ដោយផ្តោតការយលចិត្តទុកដាក់លើកត្តានេះ កម្ពុជាអាចនឹងក្លាយជាប្រទេសនាំមុខគេក្នុងតំបន់លើការគ្រប់គ្រងជលផលប្រកបដោយទំនួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង