គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដើម្បីត្រួតពិនិត្យពង្រឹងសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ
ភ្នំពេញ៖នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋបាលខណ្ឌដូនពេញ បានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ។
ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដេីម្បីត្រួតពិនិត្យពង្រឹងសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយ ភូមិ សង្កាត់ មានសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ។
ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោក អធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានភូមិភាគពិសេស, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១, លោក-លោកស្រី ប្រធានទីរួមផ្សារទាំង៣ និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ៕

