ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលីផ្ទុកនាវិកជិត២០០នាក់ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរឱ្យកាន់តែល្អប្រសើរ

90

ព្រះសីហនុ៖នាវាចម្បាំង HMAS Ballarat -FFH155 (Anzac Class FFH) របស់កងទ័ពជើងទឹកអូស្ត្រាលី ផ្ទុកនាវិក ១៩២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ រយះពេល៤ថ្ងៃដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកឧត្តមនាវីត្រី អ៉ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅ ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន១គ្រឿង ឈ្មោះ នាវាHMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ 

លក្ខណៈបច្ចេកទេស នាវាឈ្មោះHMAS Ballarat -FFH155 (Anzac Class FFH) មានទម្ងន់ផ្ទុក ៣,៩០០តោន មានបណ្ដោយ ១១៨ម៉ែត្រ, ទទឹង ១៤.៨ ម៉ែត្រ និងជម្រៅទឹក ៦.៤ម៉ែត្រ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ របស់នាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី)៕

អត្ថបទដែលជាប់ទាក់ទង