ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដកហូតតំណែងមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនលេខ៨៩១និងបណ្ដេញចេញពីក្របខ័ណ្ឌពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់

100

ភ្នំពេញវរសេនីយ៍ត្រី សុខ សំអុល មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនលេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

ក្នុងលិខិតទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ក្រោមហេតុផលល្មើសវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។

សូមរំលឹកថា វរសេនីយ៍ត្រី សុខ សំអុល ក្នុងចំណោមមនុស្សសរុប៦នាក់ ត្រូវបានកម្លាំងកងពលលេខ៥១ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅចំណុចប៉ុស្ដិ៍ការពារព្រំដែនគោកអូរល្ហុង ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង