ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាមរបាយការណ៍​មួយ​ថា៖នាយករដ្ឋមន្ត្រី​ថៃជំពប់​ជើង​ដួល​ក្នុង​អំឡុង​ពេល​ចុះ​ពី​ឧទ្ធម្ភាគចក្រ​នៅ​ទឹកដី​ថៃ​ទល់មុខ​ភូមិ​ជោគជ័យ​ និង​ភូមិ​ព្រៃចាន់ (កម្ពុជា)

85

ប្រទេសថៃ៖នៅរសៀល​ថ្ងៃទី​ ១០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥ ម្សិលមិញ មាន​របាយការណ៍​មួយ​បាន​លេច​ឡើង​អំពី​ករណី​លោក​នាយករដ្ឋមន្ត្រី​ថៃ អានុតទីន ឆានវីរកូល (Anutin Charnvirakul) បាន​ជំពប់​ជើង​ដួល​ក្នុង​អំឡុង​ពេល​ចុះ​ពី​ឧទ្ធម្ភាគចក្រ​នៅ​ទឹកដី​ថៃ​ទល់មុខ​ភូមិ​ជោគជ័យ​ និង​ភូមិ​ព្រៃចាន់ (កម្ពុជា)។

បន្ទាប់ពី​ហេតុការណ៍​នេះ ព័ត៌មាន​បាន​ផ្សព្វផ្សាយ​បន្ត​អំពី​ការ​បកស្រាយ​មួយ​បែប​តាម​ជំនឿ​បុរាណ។ អាចារ្យ​មួយ​រូប​ដែល​គេ​ស្គាល់​ថា​ជា «អាចារ្យ​ផ្លុក​ (អាចារ្យ​ខ្មោច)» បាន​ធ្វើការ​វិភាគ​ភ្ជាប់​នឹង​បាតុភូត​ចម្លែក​នៅ​ពេល​យប់ ដូចជា​សូរ​ឆ្កែ​ព្រុស​ និង​ការ​ស្រែក​លូ​របស់​ខ្មោច​ពេញ​ភូមិ​នៅ​តំបន់​នោះ។

តាម​ការ​ទស្សន៍ទាយ​របស់​អាចារ្យ​ផ្លុក ឧបទ្ទវហេតុ​របស់​នាយករដ្ឋមន្ត្រី​បូក​រួម​នឹង​បាតុភូត​អមនុស្ស​ទាំងនេះ​ គឺជា​ប្រផ្នូល​មិនល្អ។ គាត់​បាន​សន្និដ្ឋាន​ថា៖ «ប្រទេស​សៀម​កំពុង​ប្រឈម​នឹង​ការ​រលាយ​រលត់ ព្រោះ​ប្រទេស​មួយ​បាន​ឈាន​ដល់​ចំណុច​ដែល​ពោរពេញ​ទៅ​ដោយ​មន្ត្រី​ឆ្កួត, មនុស្ស​ឆ្កួត, ហើយ​មួយ​ចំនួន​ទៀត​ប្រៀប​ដូចជា​ឆ្កែ និង​ខ្មោច»។ ការ​សន្និដ្ឋាន​នេះ​បង្ហាញ​ពី​ទស្សនៈ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ភាព​វឹកវរ​ផ្នែក​នយោបាយ និង​សីលធម៌​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ប្រទេស​ថៃ​នា​ពេល​បច្ចុប្បន្ន។

អត្ថបទដែលជាប់ទាក់ទង