ប្រធានស.ស.យ.កខណ្ឌច្បារអំពៅបន្តនាំអំណោយនិងថ្នាំការពាររោគសើរស្បែកជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិតដែលរងផលប៉ះពាល់ដោយទឹកជន់
ភ្នំពេញ ៖ ជាការយកចិត្តទុកដាក់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥លោកចេង មុនីរ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ និងសហការី សហការជាមួយការិយាល័យសុខាភិបាលខណ្ឌ បានបន្តនាំយកអំណោយ និងថ្នាំការពាររោគសើស្បែក ចែកជូនដល់ប្រជាពលរដ្ឋ ជាង៣០០គ្រួសារ រស់នៅជុំវិញផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលរងផលប៉ះពាល់ដោយទឹកជន់ ។
នេះជាអំណោយថ្មីបន្ថែមទៀតហើយ ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បន្ទាប់ពីព្រឹកមិញ លោកចេង មុនីរ៉ា និងមន្ត្រីរាជការ ក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ ក៏បាននាំយកអំណោយជាស្បៀងអាហារមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋម្តងរួចមកហើយដែរ ។
លោក ចេង មុនីរ៉ា នៅតែបន្តលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តមានការអត់ធ្មត់ក្នុងរយៈពេលខ្លីខាងមុខ និងសុំឲ្យបងប្អូនគិតគូរពីសុខភាព និងសុវត្ថិភាពរបស់ខ្លួនជាចម្បង ។ ចំពោះបញ្ហាដែលកំពុងកើតមានបង្កការរំខានដល់ការរស់នៅរបស់បងប្អូន អាជ្ញាធរខណ្ឌមិនបាននៅស្ងៀមឡើយ បាននិងកំពុងបន្តពន្លឿនការដោះស្រាយហើយ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពនៅតំបន់រស់នៅរបស់បងប្អូន ឆាប់វិលទៅរកប្រក្រតីភាពឡើងវិញ ៕

