យោធភូមិភាគទី៥«វាមិនមែនជាការពិតទេ»ដែលនាំគ្នាផ្សាយថាថៃឈូសឆាយផ្លូវរំលោភចូលដីខ្មែរនៅឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានច្រានចោលការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនដែលថា «ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺមិនមែនជាការពិតទេ»។
យោធភូមិភាគទី៥ បានបញ្ជាក់ថា ការឈូសផ្លូវនេះ គឺទាហានថៃធ្វើសកម្មភាពនៅក្នុងទឹកដីរបស់ពួកគេ ហើយកម្លាំងយោធារបស់កម្ពុជា កំពុងឈរការពារតំបន់នោះយ៉ាងម៉ឺងម៉ាត់ នៃដែនអធិបតេយ្យជាតិកម្ពុជា៕
