ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ត្រូវបានចាប់ផ្តើមហើយនៅខេត្តចន្ទបុរី

111

ចន្ទបុរីថៃ៖នៅវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៤នេះ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមហើយ នៅខេត្តខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះ មានរយៈពេលពីរ ថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា។

យោងតាមមន្ត្រីរដ្ឋលេខាធិការកិច្ចការព្រំដែន បានឱ្យដឹងថា កិច្ចប្រជុំនាព្រឹកថ្ងៃនេះ សមាស ភាពកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ច ការ ព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាស ភាពអន្តរ ក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួមផងដែរ។

ដោយឡែកសមាសភាពថៃវិញ ដឹកនាំដោយលោក Prasas Prasasvinitchai ទី ប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និង ដោយ មានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។

កិច្ចប្រជុំនឹងជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២រួមមាន៖

១) ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥

២) ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ 

កិច្ចប្រជុំ ក៏នឹងពិភាក្សាលើរបៀបវារៈផ្សេងៗទៀត ពាក់ព័ន្ធកិច្ចការព្រំដែនផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនាព្រឹកថ្ងៃនេះ ភាគីទាំងពីរនឹងពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំ ចង្អៀត និងកិច្ចប្រជុំពេញអង្គ ហើយរបៀបវារៈនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំពេញអង្គ។

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃនាព្រឹកថ្ងៃនេះ គឺជា ការបង្ហាញនូវកិច្ចប្រឹងប្រែងមួយរវាងកម្ពុជា និងថៃ ដើម្បីដោះ ស្រាយបញ្ហា ព្រំដែន រវាងប្រទេសទាំងពីរ។

សូមគូសរំលេចផងដែរថា គ្រាដែលមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-ថៃ រៀបចំកិច្ចប្រជុំជជែកលើបញ្ហាព្រំដែននោះ នៅចម្ងាយជាង ២០០ម៉ែត្រពីទីតាំង នៃ កិច្ចប្រជុំ មានប្រជាពលរដ្ឋថៃ ប្រមាណជា ២០នាក់ បានចេញមកតវ៉ាមិនចង់ឱ្យមានកិច្ចប្រជុំនេះ៕

CAMBODIA-THAILAND JOINT BOUNDARY COMMISSION (JBC) MEETING UNDERWAY

October 21, 2025 – The plenary meeting of the Cambodia-Thailand Joint Boundary Commission (JBC) began at 12:12 p.m. today in Chanthaburi Province, Thailand, with respective representatives from both sides shaking hands to officially commence the meeting.

The meeting is being held with the Cambodian delegation led by His Excellency Lam Chea, Minister in charge of the Secretariat of State for Border Affairs and Chairman of the Cambodia-Thailand Joint Border Commission, together with inter-ministerial and provincial officials bordering the Cambodia-Thailand border. The Thai delegation was led by His Excellency Prasas Prasasvinitchai, Advisor to the Ministry of Foreign Affairs and Chairman of the Thailand-Cambodia Joint Boundary Commission, together with other relevant officials.

The two-day meeting from 21st to 22nd October 2025 in Chanthaburi Province, Thailand.

អត្ថបទដែលជាប់ទាក់ទង