ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី៖ការប្រឡងជ្រើសរើសគ្រូបង្រៀនជាការចូលរួមដោះស្រាយបញ្ហានៃការខ្វះគ្រូបង្រៀន ​បានរួមចំណែកក្នុងការពង្រឹងគុណភាពអប់រំនៅតាមមូលដ្ឋាន

112

ភ្នំពេញ៖ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមុខងារសាធារណៈបានមានប្រសាសន៌ថ្ងៃ នេះ«២៥តុលា ២០២៥»ចាប់តាំងពីព្រហាមស្រាងៗ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី រៀបចំការប្រឡងជូនបេក្ខជនដែលមានបំណងក្លាយជាគ្រូបង្រៀនបឋមសិក្សាចំនួនជាង ៨ ពាន់នាក់ នៅមណ្ឌលប្រឡងចំនួន៣កន្លែងផ្សេងគ្នា។ ការជ្រើសរើសគ្រូបង្រៀន (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន៣២១២ នាក់ ជូនមូលដ្ឋានខេត្តចំនួន៥នាពេលនេះ នឹងចូលរួមដោះស្រាយបញ្ហានៃការខ្វះគ្រូបង្រៀន ​ ក៏ដូចជាបានរួមចំណែកក្នុងការពង្រឹងគុណភាពអប់រំនៅតាមមូលដ្ឋានទាំងនោះបានមួយកម្រិតទៀត។ ការណ៍នេះ នឹងផ្តល់នូវអត្ថប្រយោជន៍កាន់តែប្រសើរបន្ថែមទៀតជូនដល់សិស្សានុសិស្ស អាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅតាមសហគមន៍ទាំងនោះផងដែរ។ 

ឯកឧត្ដមហ៊ុន ម៉ានី បានសូមជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យ ហើយសម្រេចបានលទ្ធផលតាមក្កីប្រាថ្នារបស់ខ្លួន។ គណៈកម្មការរៀបចំការប្រឡងប្រជែងគ្រប់ៗរូប ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែខិតខំប្រឹងប្រែងផ្តល់ឱកាសស្មើគ្នា និងឱកាសច្រើនដងជូនបេក្ខជនទាំងអស់បានប្រឡងប្រជែងគ្នាផ្អែកលើសមត្ថភាពរៀងៗខ្លួន ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង