ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលក្រម​ផ្តន្ទាទោស​ក្រុម លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា និង​បក្ខពួក​៩​នាក់​ទៀតសរុប​ទោស​រួម​គ្នា​៨៨​ឆ្នាំ

72

ភ្នំពេញ៖កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥​កន្លង​ទៅ ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ក្រុម​អតីត​ឧកញ៉ា លី សា​ម៉េ​ត ហៅ​គ្រូ​មា ចំនួន​៤​សំណុំរឿង ។

-សំណុំរឿង​សូកប៉ាន់​លុយរាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក យក​តំណែង​ជា​អភិបាលខេត្ត​ពោធិ៍សាត់

សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ ៖

១-​ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់ ៦​ឆ្នាំ​។

២-​ឈ្មោះ ឡាយ វិសិដ្ឋ ភេទ​ប្រុស ដាក់​ពន្ធនាគារ​កំណត់ ៦​ឆ្នាំ ។

៣-​ឈ្មោះ ឡា​ច សំរោង ភេទ​ប្រុស ដាក់​ពន្ធនាគារ​កំណត់ ៧​ឆ្នាំ (​កំបាំង​មុខ​) ។

-​សំណុំរឿង​ឆបោក ទទួលយក​ប្រាក់​រត់ការ​ដើម្បី​ចូល​ក្រប​ខណ្ឌ​មន្ត្រី​គយ សាលក្រម​ផ្តន្ទា

ទោស​ជនជាប់ចោទ ៖

១-​ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា ភេទ​ប្រុស ដាក់​ពន្ធនាគារ​កំណត់ ៦​ឆ្នាំ ។

២-​ឈ្មោះ មួ​ង ឃី​ម ភេទ​ប្រុស ដាក់​ពន្ធ​នាគារ​កំណត់ ៧​ឆ្នាំ ។

៣-​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ហៅ ចែ​មួយ ភេទ​ស្រី ដាក់​ពន្ធនាគារ​កំណត់ ៦​ឆ្នាំ ។

៤-​ឈ្មោះ ហើ​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ហៅ ស្រី​មុំ ភេទ​ស្រី ដាក់​ពន្ធនាគារ​កំណត់ ៥​ឆ្នាំ តែ​ទោស​នេះ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ ២​ឆ្នាំ ទោស​នៅ​សល់​ព្យួរ ។

-សំណុំរឿង​ទទួល​សំណូក​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​យក​តំណែង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ ៖

១-​ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មារ ភេទ​ប្រុស ដាក់​ពន្ធនាគារ​កំណត់ ៦​ឆ្នាំ ។

២-​ឈ្មោះ ដួង តារា ភេទ​ប្រុស ដាក់​ពន្ធ​នាគារ​កំណត់ ៦​ឆ្នាំ ។

៣-​ឈ្មោះ ឡា​ច សំរោង ភេទ​ប្រុស ដាក់​ពន្ធនាគារ​កំណត់ ៦​ឆ្នាំ (​កំបាំង​មុខ​) ។

៤-​ឈ្មោះ កន សុខកាយ ភេទ​ប្រុស ដាក់​ពន្ធនាគារ​កំណត់ ៦​ឆ្នាំ ។

-សំណុំរឿង​ពុក​រលួយ​ឃុបឃិត​ដោះ​ដូរ

(​លក់​)​ទីតាំង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ ៖

១-​ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា ភេទ​ប្រុស ដាក់​ពន្ធនាគារ​កំណត់ ៦​ឆ្នាំ ។

២-​ឈ្មោះ ដួង តារា ភេទ​ប្រុស ដាក់​ពន្ធនាគារ​កំណត់ ៦​ឆ្នាំ ។

៣-​ឈ្មោះ មួ​ង ឃី​ម ភេទ​ប្រុស ដាក់​ពន្ធ​នា

គារ​កំណត់ ៧​ឆ្នាំ ។

៤-​ឈ្មោះ អ៊ុត ធី ភេទ​ប្រុស ដាក់​ពន្ធនាគារ​កំណត់ ២​ឆ្នាំ ។ ដូច្នោះ​សរុប​ទោស​ទាំងអស់​គឺ ៨៨​ឆ្នាំ ។

សូម​ជម្រាប​ថា សំណុំរឿង​គ្រូ​មា លី សា​ម៉េ​ត និង​បក្ខពួក ត្រូវ​បាន​តុលាការ​លើកយក​មក​បើក​សវនាការ​សាកសួរ​ដេញដោល​រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​១៣-១៤ ខែសីហា ឆ្នាំ​២០២៥ ដែល​មាន​៤​សំណុំរឿង​ដូច​ខាងលើ ៖

១-​សូកប៉ាន់​រាប់​សិប​ម៉ឺន​ដុល្លារ​យក​តំណែង​ជា​អភិបាលខេត្ត​ពោធិ៍សាត់ ។

២-​ទទួល​សំណូក​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​យក​តំណែង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

៣-​ឆបោក​យក​ប្រាក់​រត់ការ​ចូល​មន្ត្រី​គយ ។

៤-​ពុក​រលួយ​ឃុបឃិត​ដោះ​ដូរ​(​លក់​)​ទីតាំង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ។

សំណុំរឿង​ទាំង​៤​ខាងលើ​នេះ មាន​ជន​ត្រូវ​ចោទ​៨​នាក់​កំពុង​ជាប់​ឃុំ និង​ម្នាក់​កំពុង​គេចខ្លួន​៖

១-​អតីត​ឧកញ៉ា លី សា​ម៉េ​ត ហៅ គ្រូ​មា

២-​ឈ្មោះ ដួង តារា អតីត​រដ្ឋលេខាធិការ

៣-​អតីត​ឧកញ៉ា អ៊ុត ធី ពាណិជ្ជករ

៤-​ឈ្មោះ មួ​ង ឃី​ម អតីត​ផ្កាយ​២ ជា​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ

៥-​ឈ្មោះ ឡាយ វិសិដ្ឋ អតីត​អភិបាលរង​ខេត្តពោធិ៍សាត់

៦-​ឈ្មោះ កន សុខកាយ អតីត​អភិបាលរង​ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល

៧-​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ហៅ ចែ​មួយ

៨-​ឈ្មោះ ហើ​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ហៅ ស្រី​មុំ ។

សូម​ជម្រាប​ថា សំណុំរឿង​ឆបោក ផ្តើម​ចេញពី​អំពើ​ពុក​រលួយ​ដូច​សម្ល​កំពឹស​របស់​អតីត

ឧកញ៉ា លី សា​ម៉េ​ត ហៅ​គ្រូ​មា និង​បក្ខពួក ត្រូវ​បាន​សមត្ត​កិច្ច​បើក​ការ​ស៊ើបអង្កេត​នៅ​ដើម

ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មានការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ខ្លះ​អតីត​ជា​ឧកញ៉ា ខ្លះ​ឯកឧត្តម និង​ខ្លះ​ជា​អាជីវករ​រកស៊ី​ធម្មតា សរុប​ជិត​១០​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕ ប្រភព៖ កោះសន្តិភាព

អត្ថបទដែលជាប់ទាក់ទង