ឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីបង្ហាញលក្ខណៈពិសេសនៃការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ
ភ្នំពេញ៖ឯកឧត្ដមឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីលក្ខណៈពិសេសសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសរូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សា ជាមួយការបញ្ចាក់ថាការជ្រើសរើសនាពេលពេលនេះ គឺចំគោលដៅ។
ការលើកបង្ហាញយ៉ាងដូច្នេះពីសំណាក់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងក្នុងការផ្តល់បទសម្ភាសន៏ ក្រោយពេលដែលលោកឧបនាយរដ្ឋមន្ត្រីអញ្ជើញកាត់វិញ្ញាសារជានិមិត្តរូប សម្រាប់ការប្រឡងជ្រើសរើសរូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។
