ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ឯកឧត្ដមឃួង ស្រេង ផ្ញើរសារលិខិតអបអរសាទរចំពោះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតដែលសម្រេចបាននូវកិច្ចការដ៏មានតម្លៃជាប្រវត្តិសាស្រ្តនេះនាទីក្រុងគូឡាឡាំពូ

103

ភ្នំពេញ៖ថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី២៩តុលា២០២៥

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ពិតជាមាន សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥតឧបមាចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលសម្រេចបាននូវការចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពូ” រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងតូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការចូលរួមជាសាក្សីពីសំណាក់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពូ នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយវីរិយភាព ភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកអស់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតី ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេសការដោះស្រាយ បញ្ហាព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពជោគជ័យ ស្របតាមយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” តាមរយៈការប្រកាន់យកនូវ គោលជំហរដោះស្រាយដោយប្រើយន្តការច្បាប់អន្តរជាតិ និងការទូត សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ ដល់ប្រជាជន និងសង្គមជាតិទាំងមូល។

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ៖ ធ្វើការសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវ ស្នាដៃដ៏ធំធេងជាប្រវត្តិសាស្ត្រ ក្នុងការប្រែក្លាយតំបន់ព្រំដែនដែលមានជម្លោះឱ្យទៅជាតំបន់មានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម ដែលជាកិត្តិយសរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយ ប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង