ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចព្រះមហាក្សត្រីស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខនិងភាពសម្បូរសប្បាយដល់កម្ពុជានៅព្រះបរមរាជវាំង

71

ភ្នំពេញសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ នាថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខព្រះមហាចេតិយ ព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងបរិវេណព្រះឧបោសថរតនារាមព្រះវិហារព្រះកែវមរកត។

ព្រះរាជពិធីនេះ ក៏មានការយាង/អញ្ជើញចូលរួមពីសម្តេចថ្នាក់ដឹកនាំ នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ញាតិវង្ស និងសម្តេច ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង