អ្នកនិពន្ធចម្រៀងជើងចាស់បទ «លក់ស្រែចូលបានិងអនិច្ចាអ្នកស្រែ» កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖កវីជើងចាស់ នៅទសវត្ស៩០និងជាអ្នកនិពន្ធបទ «លក់ស្រែចូលបា និងអនិច្ចាអ្នកស្រែ» ដែលមានឈ្មោះល្បីនៅទសវត្ស៩០គឺលោក ខៀវ កាថា ។បទចម្រៀងល្បីៗដែលជាស្នាដៃនិពន្ធរបស់លោកកាលសម័យនោះមានដូចជា បទចម្រៀងលក់ស្រែចូលបា បទម្ចាស់អូរស្រីខ្មៅ និងបទចម្រៀង អនិច្ចាអ្នកស្រែឥឡូវលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
លោក ខៀវ វាន្នី កូនប្រុសបង្កើតរបស់លោក បានឲ្យដឹងថា លោក ខៀវ កាថា បច្ចុប្បន្នរស់នៅខេត្តបាត់ដំបង បានធ្លាក់ខ្លួនឈឺចូលសម្រាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង តែដោយឃើញស្ថានភាពគាត់ចេះតែឆ្ងន់ទៅៗ ក៏សម្រេចបញ្ជូនគាត់មកមន្ទីរពេទ្យកាល់ម៉ែត្រ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បច្ចុប្បន្ន គាត់កំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់របស់គ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត។
តាមរយៈការចុះផ្សាយនេះសង្ឃឹមថា សមាគមសិល្បករ ដែលមានលោកជំទាវឧកញ៉ា ម៉ៅ ចំណាន និងមានការយកចិត្តទុកដាក់លើកទឹកចិត្តដល់ធនធានដ៏កម្រនេះ៕
