នៅសួនច្បារមាត់បឹងតាកែវក្រុងដូនកែវ ខេត្តតាកែវមានរៀបចំពិធីប្រណាំងទូក សំពះព្រះខែអកអំបុកបាញ់កាំជ្រួចចម្រុះពណ៌
តាកែវ៖កម្រងរូបភាពទិដ្ឋភាពកម្មវិធីប្រណាំងទូក អកអំបុក និងសំពះព្រះខែ និងប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ត នៅខេត្តតាកែវ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្ដមវ៉ី សំណាង អភិបាលខេត្តតាកែវបានរៀបចំពិធីដាល់អំបុកសាមគ្គី នៅសួនច្បារមាត់បឹងតាកែវ នាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារមាត់បងតាកែវ។
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញមន្រ្តីរាជការ ពុកម៉ែប្រជាពលរដ្ឋចូលរួមលេងកម្សាន្តដោយសេរី និងឲ្យបានច្រើនកុះករ។
បើតាមឯកឧត្ដមអភិបាលខេត្តតាកែវ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកប្រទីប និងសំពះព្រះខែ នៅឆ្នាំនេះ អាជ្ញាធរខេត្តតាកែវក៏បានរៀបចំធ្វើពិធីបាញ់កាំជ្រួចជូនប្រជាពលរដ្ឋកម្សាន្តផងដែរ៕
