ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីនិងរដ្ឋលេខាធិការក្រសួងចំនួន៤រួមជាមួយតួអង្គពាក់ព័ន្ធបើកកិច្ចប្រជុំបន្ទាន់ដើម្បីពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា

82

ភ្នំពេញ៖នាព្រឹកអាទិត្យថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្ដមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាការលើកស្ទួយសមត្ថភាពរបស់សហគ្រាសវិស័យឯកជនក្នុងស្រុក ក្នុងការស្រូបយកនិងកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងបង្កើតជាទីផ្សារបន្ថែមជូនប្រជាកសិករ។ 

កិច្ចប្រជុំនេះ គឺចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការរួមសហការគ្នាជាប្រព័ន្ធ និងពង្រឹងភាពជាដៃគូ៕

អត្ថបទដែលជាប់ទាក់ទង