ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលក្រុងម៉ូស្គូកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់លោកពូទីនធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌា

78

ក្រុងមូស្គូ៖វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា បាននិយាយថាខ្លួនកំពុងត្រៀមរៀបចំយ៉ាងសកម្មដើម្បីឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌា នៅមុន ដំណាច់ឆ្នាំនេះ ហើយសង្ឃឹមថាវានឹងក្លាយជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់មួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមវិមានក្រឹមឡាំង លោក ពូទីនគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌា នៅខែធ្នូក្រោយនេះ។ លោក ពូទីនបានធ្វើទស្សនកិច្ចនៅឥណ្ឌាលើកចុងក្រោយបំផុតកាលពីខែធ្នូ ឆ្នាំ២០២១ តែប៉ុន្មានខែប៉ុណ្ណោះ មុននឹងរូបលោកបញ្ជូនកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ថា «យើងបច្ចុប្បន្នកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ឥណ្ឌា»។ លោក Peskov មិនបានលម្អិតឱ្យដឹងពីកិច្ចព្រមព្រៀងដែលអាចនឹង សម្រេចបានអំឡុងទស្សនកិច្ចរបស់លោក ពូទីន នោះទេ។ 

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវម្ដងហើយម្ដងទៀតឱ្យនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដើម្បីឱ្យឥណ្ឌាឈប់ទិញប្រេងពីរុស្ស៉ី ខណៈឥណ្ឌាគឺជាអតិថិជនទិញប្រេងដ៏ធំមួយពីរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង