ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រេចពិនិត្យឈានទៅអនុវត្តវិន័យតាមបទវិន័យ នគរបាលជាតិកម្ពុជាលើលោកឧត្តមសេនីយ៍ឯក ស៊ាន ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ក្រោយប្រើសម្តី កាយវិកា មិនសមរម្យ លើមន្ត្រីក្រោមឱវាទ

82

..

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ វិច្ឆិកានេះ បានចេញសេចក្ដីប្រកាសព័ត៌មានពីការសម្រេចពិនិត្យ ស្រាវជ្រាវ ដើម្បីឈានទៅអនុវត្តវិន័យលើលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន។ការប្រកាសនេះ ធ្វើឡើងក្រោយពីលោកឧត្តមសេនីយ៍ឯក ស៊ាងធារិទ្ធ ប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យលើមន្ត្រីក្រោមឱវាទ។

យោងតាមសេចក្តីប្រកាស អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា «ក្រោយពី មានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាននានា ករណី លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អំពីការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន»៕

អត្ថបទដែលជាប់ទាក់ទង