ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហាញមុខឧក្រិដ្ឋជនជនជាតិវៀតណាម៦នាក់ដែលត្រូវរំដោះចេញពីតុលាការខេត្តស្វាយរៀង, ម្នាក់ចាប់ខ្លួនបានមកវិញនិង៥នាក់ទៀតកំពុងតាមស្រាវជ្រាវរួមជាមួយបក្ខពួក

112

ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបង្ហាញមុខឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន៦នាក់ ដែលត្រូវបានគេរំដោះចេញពីបរិវេណសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកមិញ។

បើតាមអគ្គនាយកដ្ឋានពន្ធនាគារ, បន្ទាប់ពីហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចជំនាញបានរួមសហការគ្នា និងឈានដល់ការចាប់ខ្លួនអ្នកទោសម្នាក់ត្រឡប់មកវិញ ក្នុងចំណោមអ្នកទោសទាំង៦នាក់ដែលត្រូវបានរំដោះ។ ដោយឡែក សម្រាប់៥នាក់ដែលនៅសល់ រួមជាមួយបក្ខពួកកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ដទៀត៕

អត្ថបទដែលជាប់ទាក់ទង